នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២៥ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី បានរៀបចំកម្មវិធី «ដើរដើម្បីសន្តិភាព» ដែលជាការដើរថ្មើរជើងចម្ងាយ ៣គីឡូម៉ែត្រ គិតចាប់ពីផ្សាររាត្រីមុខមាត់ទន្លេ រហូតដល់វិមានឯករាជ្យ។ ដំណើរព្យុហយាត្រាដើម្បីសន្តិភាពនេះ គឺធ្វើឡើងដើម្បីបង្ហាញពីបំណងរបស់កម្ពុជាដែលចង់សន្តិភាព មិនចង់ឃើញការបំផ្លិចបំផ្លាញ វិនាសកម្ម និងការបាត់បង់ណាមួយបន្ថែមទៀតឡើយ។
















