កងទ័ពវ៉េណេស៊ុយអេឡាច្រានចោលការចោទប្រកាន់និងការគំរាមកំហែងរបស់សហរដ្ឋអាមេរិក

2025/12/18 11:51:58 pm        87

ក្រសួងការពារជាតិវ៉េណេស៊ុយអេឡាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ បដិសេធការចោទប្រកាន់ និងការគំរាមកំហែងរបស់សហរដ្ឋអាមេរិក ហើយនឹងការពារឯករាជ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។ 

ក្រសួងបានលើកឡើងថា៖«កងកម្លាំងប្រដាប់អាវុធជាតិវ៉េណេស៊ុយអេឡាបដិសេធយ៉ាងដាច់អហង្ការចំពោះសេចក្តីថ្លែងការណ៍បំភាន់របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលធ្វើឡើងនៅថ្ងៃទី ១៦ ខែធ្នូ ដែលថាលោកបានគំរាមកំហែងប្រទេសរបស់យើងយ៉ាងច្បាស់ ជាមួយនឹងសកម្មភាពយោធា និងបានបញ្ជាឲ្យបិទផ្លូវកងទ័ពជើងទឹកទាំងស្រុង ដោយមានគោលបំណងរឹបអូសនាវាដែលដឹកជញ្ជូនប្រេងរបស់វ៉េណេស៊ុយអេឡា ដែលជាទង្វើចោរសមុទ្រដ៏អាក្រក់»។

ក្រសួងបានបញ្ជាក់ថា ការកើនឡើងនៃការគំរាមកំហែងពីការប្រើប្រាស់កម្លាំងប្រឆាំងនឹងវ៉េណេស៊ុយអេឡា គឺមានគោលបំណង «ផ្លាស់ប្តូររបប រឹបអូសប្រេង និងធនធានយុទ្ធសាស្ត្រផ្សេងទៀតរបស់សាធារណរដ្ឋនេះ» ដោយបន្ថែមថា សហរដ្ឋអាមេរិកកំពុងស្វែងរកការរស់ឡើងវិញនូវគោលការណ៍ Monroe និង       «បង្កើតការត្រួតត្រាអាណានិគមនិយមថ្មីរបស់ខ្លួន នៅអឌ្ឍគោលខាងលិច»។

ក្រសួងបានសង្កត់ធ្ងន់ថា ប្រជាជន កងទ័ព និងនគរបាលវ៉ណេស៊ុយអេឡា នឹងការពារ «ប្រព័ន្ធរដ្ឋធម្មនុញ្ញ និងប្រជាធិបតេយ្យរបស់សាធារណរដ្ឋ បូរណភាពទឹកដីរបស់ប្រទេសនេះ សិទ្ធិស្របច្បាប់របស់ខ្លួនចំពោះលំហអាកាស និងសមុទ្ររបស់ខ្លួន ហើយនឹងការពារសេរីភាព អធិបតេយ្យភាព ឯករាជ្យភាព និងសន្តិភាព»។

នាពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសរសេរនៅលើវេទិកានៃប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social របស់លោកថា ប្រទេសវ៉េណេស៊ុយអេឡា «ត្រូវបានហ៊ុមព័ទ្ធទាំងស្រុងដោយកងនាវា Armada ដ៏ធំបំផុត ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រអាមេរិកខាងត្បូង» ដោយបន្ថែមថា វានឹង «កាន់តែធំឡើង» និង «មិនដូចអ្វីដែលពួកគេធ្លាប់ឃើញពីមុនមក» រហូតដល់ទីក្រុងការ៉ាកាសប្រគល់ទៅឲ្យទីក្រុងវ៉ាស៊ីនតោនវិញនូវប្រេងដែលបានលួចនិងទ្រព្យសម្បត្តិផ្សេងទៀត»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        104
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        97
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm