ទីក្រុងដែលី រឹតបន្តឹងលើយានយន្ត និងបង្កើនការត្រួតពិនិត្យដើម្បីទប់ស្កាត់កង្វក់ខ្យល់

2025/12/19 12:08:30 am        73

អាជ្ញាធរនៅក្នុងរដ្ឋធានីប្រទេសឥណ្ឌាបានដាក់ចេញវិធានការតឹងរ៉ឹងនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែធ្នូនេះ ខណៈពង្រឹងការត្រួតពិនិត្យលើយានយន្តដែលមិនអនុវត្តតាមបទដ្ឋានគ្រប់គ្រងការបំភាយឧស្ម័ន។ សន្ទស្សន៍គុណភាពខ្យល់នៅក្នុងតំបន់ទីក្រុងដែលីដែលមានប្រជាជនរស់នៅ៣០លាននាក់ ស្ថិតនៅក្នុងកម្រិត «ធ្ងន់ធ្ងរ» ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ។

នេះបានជំរុញឱ្យគណៈកម្មការគ្រប់គ្រងគុណភាពខ្យល់អនុវត្តដំណាក់កាលទី៤ ជាកម្រិតខ្ពស់បំផុត នៃផែនការសកម្មភាពឆ្លើយតបសម្រាប់ទីក្រុងដែលីនិងតំបន់ជុំវិញនោះ នៅថ្ងៃសៅរ៍។ ការរឹតបន្តឹងហាមឃាត់ការចូលរថយន្តដឹកទំនិញដែលប្រើប្រេងម៉ាស៊ូតមានអាយុកាលចាស់ៗចូលទៅក្នុងទីក្រុង ផ្អាកការសាងសង់ រួមទាំងគម្រោងសាធារណៈ។

បុគ្គលិកនគរបាលត្រូវបានគេមើលឃើញកំពុងត្រួតពិនិត្យយានយន្តនៅតាមប៉ុស្តិ៍ត្រួតពិនិត្យនានា ដោយផ្ទៀងផ្ទាត់ឯកសារស្តីពីការគ្រប់គ្រងកង្វក់ខ្យល់។ ទន្ទឹមនឹងនេះ ផ្សែងអ័ព្ទក្រាស់ក៏បានរំខានដល់ដំណើរកម្សាន្តរបស់អ្នកទេសចរដែលមកទស្សនាទីក្រុងនេះផងដែរ។ 

កង្វក់ខ្យល់គឺជាបញ្ហានៅរដូវរងាប្រចាំឆ្នាំក្នុងទីក្រុងដែលីនិងតំបន់ជាយក្រុង នៅពេលដែលខ្យល់ត្រជាក់ក្រាស់បានទប់ស្កាត់ការបំភាយឧស្ម័នពីយានយន្ត ការដ្ឋានសំណង់ និងការដុតរានឆ្ការដាំដំណាំនៅក្នុងរដ្ឋជិតខាង ដែលជំរុញឱ្យកម្រិតនៃកង្វក់ខ្យល់កើនឡើងដល់កម្រិតខ្ពស់បំផុតមួយក្នុងពិភពលោក និងធ្វើឱ្យអ្នកស្រុកប្រឈមហានិភ័យបញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរ។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm