ប្រភពមួយនៅក្នុងផ្នែកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស បានប្រាប់សារព័ត៌មានTASSថា យ៉ាងហោចណាស់មានយន្តហោះយោធាអាមេរិកចំនួន ៥គ្រឿង កំពុងប្រតិបត្តិការលើដែនទឹកអព្យាក្រឹតនៅសមុទ្រ ការ៉ាអ៊ីប ក្បែរព្រំដែនវ៉េណេស៊ុយអេឡា។
យោងតាមប្រភពនោះ យន្តហោះទាំងនោះមានមូលដ្ឋាននៅលើនាវាផ្ទុកយន្តហោះ។
ប្រភពដដែលបាននិយាយថា៖«យ៉ាងហោចណាស់មានយន្តហោះទម្លាក់គ្រាប់បែក Boeing F/A-18E Super Hornet ចំនួន បីគ្រឿង និងយន្តហោះចាប់សញ្ញាដោយរ៉ាដារយៈចម្ងាយឆ្ងាយគ្រប់អាកាសធាតុចំនួន ពីរគ្រឿង ត្រូវបានគេឃើញ។

នាពេលមុននេះ អ្នកកាសែតអាមេរិកលោក Tucker Carlson បានលើកឡើងថា ប្រធានាធិបតីអាមេ រិកលោក ដូណាល់ ត្រាំ (Donald Trump) អាចប្រកាសសង្គ្រាមលើប្រទេសវ៉េណេស៊ុយអេឡា នៅព្រឹកថ្ងៃទី១៨ ខែធ្នូ។ លោក Carlson បាននិយាយដើម្បីឆ្លើយតបទៅនឹងសំណួរអំពីថាតើ ត្រាំ អាចចាប់ផ្តើមសង្គ្រាមលើគេហទំព័រ YouTube របស់អ្នកវិភាគផ្នែកច្បាប់លោក Andrew Napolitano ដែរឬទេថា៖ «សមាជិកសភាត្រូវបានជូនដំណឹងកាលពីថ្ងៃអង្គារថា សង្គ្រាមមួយកំពុងមកដល់ ហើយវានឹងត្រូវបានប្រកាសនៅក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិនៅថ្ងៃពុធ វេលាម៉ោង ៩ យប់ ដោយលោក ប្រធានាធិបតី។ អ្នកកាសែតរូបនេះ បានបន្ថែមថា លោកមិនដឹងថា ការប្រកាសនេះ «នឹងកើតឡើងពិតប្រាកដឬអត់» នោះទេ។
នៅថ្ងៃទី១៦ ខែធ្នូ លោក ត្រាំ បាននិយាយថា លោកមានបំណងថ្លែងទៅកាន់ប្រជាជាតិពីសេតវិមាននៅថ្ងៃទី១៧ ខែធ្នូ វេលាម៉ោង ៩យប់ (ម៉ោង ២ព្រឹក ម៉ោងសកល)។ លោកប្រធានាធិបតី មិនបានបញ្ជាក់ថា ប្រធានបទនៃសុន្ទរកថានេះ ជាអ្វីនោះទេ៕
