អំឡុងជំនួបគណៈរដ្ឋមន្រ្តីសាធារណៈនៅទីក្រុង Brasilia ប្រធានាធិបតីប្រេស៊ីលលោក Luiz Inacio Lula da Silva បាននិយាយកាលពីថ្ងៃពុធថា លោកមានការព្រួយបារម្ភចំពោះអាមេរិកឡាទីន និងជំហររបស់លោកប្រធានាធិបតី Donald Trump ចំពោះតំបន់មួយនេះ ។
លោក Lulaនិយាយប្រាប់រដ្ឋមន្រ្តីរបស់លោកថា ពួកគេត្រូវការបន្តប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាព ហើយនិងស្នើសុំពួកគេបន្តនៅជិតគ្នា ក្នុងករណីកិច្ចសន្ទនាត្រូវការជាមួយមេដឹកនាំផ្សេង ។
ប្រធានាធិបតីប្រេស៊ីលបានរូបនេះ រំលឹកឡើងវិញថា អាមេរិកឡាទីន គឺជាតំបន់សន្តិភាព ដោយគ្មានអាវុធនុយក្លេអ៊ែរ ហើយលោកបាននិយាយប្រាប់លោក Trump ថា កម្លាំងពាក្យសម្តី អាចមានតម្លៃជាងកម្លាំងអាវុធទៅទៀត ។

លោក Lulaបានផ្តល់ការជួយ ដើម្បីសម្របសម្រួលកិច្ចប្រជុំរវាងសហរដ្ឋអាមេរិក និងវ៉េណេស៊ុយអេឡាផងដែរ ដោយលោកនិយាយថា ប្រេស៊ីលអាចរួមចំណែក បើសិនជាលោក Trumpចាប់អារម្មណ៍និយាយពីលក្ខខណ្ឌល្អជាមួយប្រទេសមួយនេះ ។
សូមបញ្ជាក់ថា រដ្ឋាភិបាលរបស់លោក Trumpពុំទទួលស្គាល់លោក Nicolas Maduro ថាជាមេដឹកនាំស្របច្បាប់របស់វេណេស៊ុយអេឡានោះទេ ហើយនិងបានបង្កើនវត្តមានយោធានៅក្នុងតំបន់នេះ ដោយបើកការវាយប្រហារលើនាវារត់ពន្ធគ្រឿងញៀនសង្ស័យ និងរឹបអូសនាវាដឹកប្រេង ៕
