ក្រសួងពាណិជ្ជកម្ម ជ្រើសរើសសហគ្រាស នៅតាមជនបទ សម្រាប់ការត្រៀមខ្លួនធ្វើពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល

2025/12/19 01:44:10 am        147

ក្រសួងពាណិជ្ជកម្ម បានចេញ សេចក្តីជូនដំណឹង ស្ដីពី ការជ្រើសរើសសហគ្រាសធុនតូច និងមធ្យម នៅតាមជនបទ ចំនួន១០ ដើម្បីជួយពង្រឹងគុណភាពផលិតផល និងផ្តល់ការបណ្តុះបណ្តាលសម្រាប់ការត្រៀមខ្លួនធ្វើពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល ជាពិសេសតាមរយៈផ្សារខេមបូឌាត្រេដ។ 

ក្រសួងពាណិជ្ជកម្ម និងមូលនិធិពាណិជ្ជកម្មតំបន់សម្រាប់ការអភិវឌ្ឍ (Regional Trade for Development- RT4D) បានអនុវត្តគម្រោង "ពង្រឹងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅជនបទ” ( Rural Empowerment Project - REEP) ក្រោមជំនួយបច្ចេកទេសរបស់រដ្ឋាភិបាលអូស្ត្រាលី និងនូវែលសេឡង់ ដើម្បីជួយជំរុញការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដើម្បី "ជំរុញការចូលរួមរបស់ សហគ្រាសធុនតូច និងមធ្យម នៅតាមជនបទ ចូលរួមទៅក្នុងពាណិជ្ជកម្មឌីជីថល និងទីផ្សារដែលអនុវត្តចាប់ពីថ្ងៃ ទី០៨ ខែធ្នូ ឆ្នាំ២០២៥ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦។ តាមរយៈគម្រោង REEP ក្រសួងពាណិជ្ជកម្មនឹង ជ្រើសរើសសហគ្រាសធុនតូច និងមធ្យម នៅតាមជនបទ ចំនួន១០ ដើម្បីជួយពង្រឹងគុណភាពផលិតផល និងផ្ដល់ ការបណ្តុះបណ្តាលសម្រាប់ការត្រៀមខ្លួនធ្វើពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល ជាពិសេសតាមរយៈផ្សារខេមបូឌាត្រដ (cambodiatrade.com)។

គោលបំណងចម្បងរបស់គម្រោង REEP គឺដើម្បីរៀបចំផែនទីបង្ហាញផ្លូវសម្រាប់ការចូលរួមធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកនៅជនបទ និងផ្ដល់ឱកាសដល់សហគ្រាសធុនតូច និងមធ្យម ជាពិសេសហគ្រាសដែល ដំណើរការដោយស្រី្ត យុវជន និងសិប្បករខ្នាតតូច ឱ្យក្លាយជាតួអង្គសំខាន់ក្នុងផ្សារអេឡិចត្រូនិក។ សហគ្រាស ដែលបានជ្រើសរើស នឹងទទួលបានការបណ្ដុះបណ្តាល ការជ្រោមជ្រែងលើការវេចខ្ចប់ ការផ្សព្វផ្សាយយីហោ និង ការចូលទៅក្នុងទីផ្សារ ដើម្បីឱ្យផលិតផលជនបទដែលមានគុណភាព អាចដាក់លក់នៅលើផ្សារពាណិជ្ជកម្ម អេឡិចត្រូនិកជាតិ CambodiaTrade.com។

ព័ត៌មានពិស្ដារ៖

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        63
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        115
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm