រដ្ឋបាលអាកាសធាតុរបស់តៃវ៉ាន់ បានឲ្យដឹងថា រញ្ជួយដីកម្រិត ៥,១រ៉ិចទ័រ បានកើតមានចម្ងាយ ១៨គីឡូម៉ែត្រ នៅម្ដុំភាគខាងនៃកើតទីក្រុង Hualien របស់កោះតៃវ៉ាន់ នាថ្ងៃព្រហស្បតិ៍ (ទី១៨ ខែធ្នូ) នេះ តែមិនមានរបាយការណ៍ភ្លាមៗ អំពីការខូចខាតឡើយ។

រញ្ជួយដីនេះបានធ្វើឲ្យអគារនានាមានរំញ័រមួយភ្លែត ក្នុងរដ្ឋធានីតៃប៉ិ។ រដ្ឋបាលអាកាសធាតុ បានឲ្យដឹងថា រញ្ជួយដីនេះ មានជម្រៅ ៣១,៦គីឡូម៉ែត្រ។
គួរបញ្ជាក់ថា កោះតៃវ៉ាន់ងាយនឹងរងគ្រោះដោយសាររញ្ជួយដីណាស់។ មនុស្សជាង ១០០នាក់ បានបាត់បង់ជីវិត ក្នុងអំឡុងពេលមានគ្រោះរញ្ជួយដី នៅភាគខាងត្បូងកោះតៃវ៉ាន់ ក្នុងឆ្នាំ២០២៦ ខណៈដែលការរញ្ជួយកម្រិត ៧,៣រ៉ិចទ័រ បានផ្ដាច់ជីវិតមនុស្សជាង ២.០០០នាក់ ក្នុងឆ្នាំ១៩៩៩៕
