រដ្ឋមន្រ្តីសុខាភិបាល «ផែនការអភិវឌ្ឍន៍ធនធានមនុស្សសុខាភិបាល ប្រៀបដូចបេះដូងសុខាភិបាល ដែលជាសសរស្តម្ភ»

2025/12/19 03:01:06 am        120

ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ផែនកាអភិវឌ្ឍន៍ ធនធានមនុស្សសុខាភិបាល ២០២៥-២០៣៤ ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចថា ផែនការអភិវឌ្ឍន៍ធនធានមនុស្សសុខាភិបាល ២០២៥-២០៣៤ នេះ មានចក្ខុវិស័យច្បាស់លាស់លើ «ធនធានមនុស្សសុខាភិបាលសមស្របសម្រាប់អនាគត ដើម្បីធានាការរស់នៅប្រកបដោយសុវត្ថិភាព សុខភាពល្អ និងសុខុមាលភាព សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប» និងមានគោលបំណងឈានដល់ការសម្រេចឱ្យបាននូវ «ប្រព័ន្ធសុខាភិបាលមានធនធានមនុស្សគ្រប់គ្រាន់ មានជំនាញចម្រុះ ទឹកចិត្តមុះមុត អនុវត្តតាមនិយ័តកម្មត្រឹមត្រូវ និងដោយសមធម៌ ដើម្បីផ្តល់ការថែទាំប្រកបដោយគុណភាព និងក្រមសីលធម៌ ដោយផ្តោតលើប្រជាជនជាស្នូល»។ ផែនការនេះនឹងការបង្កើនវឌ្ឍនភាព និងពន្លឿនដំណើរការ ប្រព័ន្ធសុខាភិបាលកាន់តែរឹងមាំ ជាមួយបុគ្គលិកសុខាភិបាល ដែលមានការបណ្តុះ បណ្តាលសមស្រប ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងការផ្តល់សិទ្ធិសម្រេច ក្នុងការបម្រើសេវាសុខភាពគ្រប់ជ្រុងជ្រោយ ដែលប្រជាជនត្រូវការ។ ដើម្បីសម្រេចបានចក្ខុវិស័យ និងផែនការនេះ ត្រូវដាក់ចេញនូវសកម្មភាព និងកិច្ចអន្តរាគមន៍ជាច្រើន ដើម្បីពង្រឹងនិយ័តកម្ម និងអភិបាលកិច្ចធនធានមនុស្សសុខាភិបាល ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ទស្សនៈទានមួយចំនួនដូចខាងក្រោម៖ ទី១. ផែនការអភិវឌ្ឍន៍ធនធានមនុស្សសុខាភិបាល ២០២៥-២០៣៤ គឺជាផែនការសម្រាប់អនាគត ដែលឆ្លើយតបទៅនឹងការពង្រឹងសមត្ថភាពធនធានមនុស្សសុខាភិបាល និងតម្រូវការវិវត្តនៃសុខភាពរបស់ប្រជាពលរដ្ឋ ប៉ុន្តែផែនការនេះនឹងមិនអាចក្លាយជាផែនការពិតប្រាកដទេ ប្រសិនបើផែនការនេះ មិនត្រូវបានប្រែក្លាយឱ្យជាការអនុវត្ត។ 

ទី២. ក្របខ័ណ្ឌបច្ចេកទេសសម្រាប់ការតាមដាន និងវាយតម្លៃលទ្ធផលនៃផែនការអភិវឌ្ឍន៍ធនធានមនុស្សសុខាភិបាល ជាមគ្គុទេសក៍ សម្រាប់ជួយដល់ការសម្រេចចិត្តផ្នែកគោលនយោបាយ និងផែនការសកម្មភាព ប្រកបដោយស្មារតីបុរេសកម្ម ដើម្បីបន្តលើកកម្ពស់ការអនុវត្ត និងនវានុវត្តន៍ តាមរយៈការតាមដានវឌ្ឍនភាព និងការវាយតម្លៃលទ្ធផលទៀងទាត់នៃការអនុវត្តផែនការ។ 

ទី៣. អង្គភាពសុខាភិបាលថ្នាក់កណ្តាល មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត ត្រូវបន្តផ្សព្វផ្សាយផែនការអភិវឌ្ឍន៍ធនធានមនុស្សសុខាភិបាល ២០២៥-២០៣៤នេះ ឱ្យបានទូលំទូលាយដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៅតាមអង្គភាពរបស់ខ្លួន ឬតួអង្គពាក់ព័ន្ធទាំងអស់ ឱ្យបានយល់ច្បាស់ ដើម្បីចូលរួមអនុវត្តឱ្យបានពេលលេញ សម្រេចបានចក្ខុវិស័យ និងគោលបំណងនៃផែនការនេះ។

ទី៤. ដើម្បីសម្រេចចក្ខុវិស័យខាងលើ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវតម្កល់ការខិតខំបំពេញតួនាទី និងភារកិច្ចខ្លួន ប្រកបដោយមនសិកាវិជ្ជាជីវៈខ្ពស់ ដោយផ្អែកលើគុណតម្លៃ និងគោលការណ៍ប្រតិបត្តិ សកលភាពជំនឿទុកចិត្ត សុច្ចរិតភាព គុណភាព នវានុវត្តន៍ និងសហការ។ សាររបស់ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ដល់មន្រ្តីសុខាភិបាលទាំងអស់ «ត្រូវតម្កល់ការខិតខំបំពេញភារកិច្ចខ្លួនប្រកបដោយមនសិកាវិជ្ជាជីវៈខ្ពស់ ដោយផ្អែកលើគុណតម្លៃ និងគោលការណ៍ប្រតិបត្តិសកលភាព ជំនឿទុកចិត្ត សុច្ចរិតភាព គុណភាព នវានុវត្តន៍ និងសហការ»។

ក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបំពាក់គ្រឿងឥស្សរិយយសដល់បុគ្គលិកសុខាភិបាល ដែលមានស្នាដៃ ដើម្បីជាការលើកទឹកចិត្ត និងខិតខំបន្ថែមទៀត ក្នុងការបម្រើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋប្រកបដោយគុណភាព និងប្រសិទ្ធភាព។

ពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង អន្តរក្រសួង និងលោកស្រីវេជ្ជបណ្ឌិតតំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា តំណាងដៃគូអភិវឌ្ឍ និងលោក លោកស្រី នាងកញ្ញា ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សមាជិក សមាជិកា គ្រឹះស្ថានបណ្តុះបណ្តាលសុខាភិបាលសាធារណៈ-ឯកជន និងដៃគូអភិវឌ្ឍន៍ សរុបចំនួន១៤២រូប៕

អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        179
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        156
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        180

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm