នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមបាតុករបានចោលគ្រាប់បែកផ្សែង និងប៉េងប៉ោះលើក្រុមនគរបាល ស្របពេលក្រុមមេដឹកនាំសហភាពអឺរ៉ុប(EU) ជួបគ្នាពិភាក្សាលើគោលនយោបាយពាណិជ្ជកម្ម និងកសិកម្ម នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ។
កសិកររាប់រយនាក់ បានបើកត្រាក់ទ័ររបស់ពួកគេទៅកាន់ទីក្រុងព្រុចសែល ចុចស៊ីផ្លេ និងផ្តល់គ្រាប់បែកផ្សែងឲ្យក្រុមបាតុករចោលលើក្រុមនគរបាល ។
នៅពាក់កណ្តាលព្រឹកនេះ នគរបាលបានឆ្លើយតបវិញជាមួយការបាញ់កាណុងទឹកលើក្រុមបាតុករដែលនៅក្បែរ ។
ក្រុមកសិករមកពីទូទាំងអឺរ៉ុប និយាយថា វិស័យកសិកម្មបានជួបវិបត្តិអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយនិងបានចោទប្រកាន់សហភាពអឺរ៉ុប(EU)ថាបានធ្វើឲ្យអន្តរាយដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មដូចជាកិច្ចព្រមព្រៀង Mercosur និងការកាត់បន្ថយថវិកាគោលនយោបាយកសិកម្ម ។
បាតុកម្មនេះ សង្ឃឹមថានឹងបន្ថែមសម្ពាតលើក្រុមមេដឹកនាំ EU ពេលដែលពួកគេថ្លឹងថ្លែងអាទិភាពថវិកា និងកិច្ចព្រមព្រៀងដែលក្រុមកសិករ ព្រួយបារម្ភថា នឹងបង្កើនការប្រកួតប្រជែង និងបន្ទាបតម្លៃផលិតផលកសិកម្មរបស់ពួកគេ ៕