ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និយាយនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមចរចាសន្តិភាពអ៊ុយក្រែន កំពុងស្ថិតតាមផ្លូវទៅកាន់សហរដ្ឋអាមេរិក និងមានគម្រោងជួបជាមួយក្រុមចរចាសហរដ្ឋអាមេរិកនៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ ។
លោក Zelenskiy និយាយប្រាប់ក្រុមអ្នកសារព័ត៌មានតាមបណ្តាញព័ត៌មានសង្គម WhatsApp ថា ពុំទាន់មានសំណើសន្តិភាពស្របគ្នាចុងក្រោយនោះទេសម្រាប់ពេលឥឡូវនេះ ដោយលោកបានបញ្ជាក់ឡើងវិញពីការទទួចរបស់លោកដល់ដៃគូនានា ឲ្យពង្រឹងអ៊ុយក្រែន ក្នុងករណីដែលរុស្ស៊ីបដិសេធមិនបញ្ឈប់សង្គ្រាមរបស់ខ្លួន ។
លោកថា ក្រុមចរចានឹងជួបគ្នា ។ នៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ ក្រុមរបស់ពួកយើងនឹងស្ថិតនៅសហរដ្ឋអាមេរិក ពួកគេស្ថិតនៅតាមផ្លូវរួចទៅហើយទៅកាន់អាមេរិក ។ អាមេរិកនឹងរង់ចាំពួកគេ លោកពុំប្រាកដនោះទេថា តើនឹងមានអ្នកផ្សេងទៀតចូលរួមនោះទេ ប្រហែលអឺរ៉ុបនឹងចូលរួមផងដែរ ។
លោក Zelenskiy បន្តថា ពេលអ្នកសួរពីកំណែចុងក្រោយនៃផែនការសន្តិភាព លោកពុំដឹងថាជាកំណែអ្វីនោះទេនៃផែនការសន្តិភាពរបស់សហព័ន្ធរុស្ស៊ី ។ មាននូវផែនការដែលសហរដ្ឋអាមេរិកបានពិភាក្សាជាមួយពួកយើង ហើយនិងពិភាក្សាជាមួយរុស្ស៊ី ។ កំណែចុងក្រោយបំផុតនៃផែនការណាមួយ នឹងក្លាយជាកំណែស្របគ្នា ប៉ុន្តែកំណែស្របគ្នានៃផែនការបែបនេះ ពុំទាន់មាននៅឡើយនោះទេ ៕