សភាអាល់បានីផ្ទុះជម្លោះ ជុំវិញការចោទប្រកាន់ពុករលួយ ចំពោះឧបនាយករដ្ឋមន្ត្រី

2025/12/19 03:19:29 am        56

សមាជិកសភាគណបក្សប្រឆាំង បានប៉ះទង្គិចជាមួយនគរបាលនៅខាងក្នុងសភាអាល់បានី នាថ្ងៃព្រហស្បតិ៍ (ទី១៨ ខែធ្នូ) បន្ទាប់ពីភាពតានតឹងជាច្រើនសប្តាហ៍ ជុំវិញការចោទប្រកាន់អំពីការប្រព្រឹត្តិអំពើពុករលួយ ប្រឆាំងនឹងលោកឧបនាយករដ្ឋមន្ត្រី Edi Rama និងមន្ត្រីដទៃទៀត។

សមាជិកសភា បានដុតភ្លើង ជះទឹកទៅលើប្រធានសភា និងកាន់កាប់កៅអីដែលទុកសម្រាប់រដ្ឋមន្ត្រីរដ្ឋាភិបាល ក្នុងគោលបំណងរំខានដល់សម័យប្រជុំ មុនពេលនគរបាលធ្វើអន្តរាគមន៍។

លោក Sali Berisha មេដឹកនាំគណបក្សប្រឆាំង គឺប្រជាធិបតេយ្យ (PD) បាននិយាយថា «មិនអាចមានសភា ដែលមានអ្នកលួច ហើយគេចខ្លួននោះទេ។ ច្បាប់ គឺច្បាប់ដែលត្រូវតែគោរព»។ សមាជិកសភាបក្សប្រឆាំង កំពុងទាមទារឲ្យមានការចោទប្រកាន់ជាផ្លូវការ ដែលដាក់លើឧបនាយករដ្ឋមន្ត្រី លោកស្រី Belinda Balluku។

ការិយាល័យអយ្យការពិសេស ដែលមានភារកិច្ចប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងបទល្មើសព្រហ្មទណ្ឌ បានស្នើសភាអនុញ្ញាតឲ្យមានការចាប់ខ្លួនលោកស្រី Balluku ហើយសភាដែលគណបក្សកាន់អំណាចរបស់លោក Rama មានសំឡេងភាគច្រើន ត្រូវបានគេរំពឹងថា នឹងបោះឆ្នោតលើសំណើនេះ នៅថ្ងៃសុក្រ។

លោកស្រី Balluku ដែលធ្លាប់ធ្វើជារដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធ និងថាមពល និងជាសម្ព័ន្ធមិត្តគណៈរដ្ឋមន្ត្រីដ៏ជិតស្និទ្ធបំផុតរបស់លោក Rama ត្រូវបានចោទប្រកាន់ថា បានចូលរួមក្នុងការប្រព្រឹត្តិអំពើពុករលួយដែលមានបំណងអនុគ្រោះដល់ក្រុមហ៊ុនដែលទទួលខុសត្រូវ ចំពោះគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងផ្លូវរូងក្រោមដី និងផ្លូវក្រវ៉ាត់ក្រុង ក្នុងរដ្ឋធានី Tirana ផងដែរ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        124
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        117
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm