ការកាត់ផ្តាច់ជំនួយអាមេរិកបង្ខំឲ្យក្មេងស្រីរ៉ូហ៊ីងយ៉ាឆាប់រៀបការ ហើយក្មេងៗធ្វើការងារធ្ងន់

2025/12/19 03:49:20 am        73

ការកាត់ផ្តាច់ជំនួយបរទេសដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump គួបផ្សំនឹងការកាត់បន្ថយជំនួយពីប្រទេសផ្សេងទៀត បង្ខំឲ្យមានការបិទសាលារៀន និងមជ្ឈមណ្ឌលអប់រំយុវជនរាប់ពាន់កន្លែង នៅតាមជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ក្នុងប្រទេសបង់ក្លាដែស ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កម្មវិធីការពារកុមារ ។

ផលវិបាកធ្ងន់ធ្ងរ ក្មេងស្រីត្រូវបង្ខំឲ្យឆាប់រៀបការ ក្មេងៗមានអាយុត្រឹម ១០ឆ្នាំ ត្រូវធ្វើការងារធ្ងន់ ហើយក្មេងស្រីខ្លះដែលមានអាយុត្រឹម ១២ឆ្នាំប៉ុណ្ណោះ ត្រូវបង្ខំឲ្យធ្វើពេស្យាចារ ។

ស្របពេលដែលក្រសួងការបរទេសសហរដ្ឋអាមេរិករាយការណ៍ការផ្តល់ជំនួយជាង ១៦៨លានដុល្លារដល់ជនជាតិរ៉ូហ៊ីងយ៉ា ចាប់តាំងពីលោក Trump ឡើងកាន់តំណែង ដោយលើកឡើងពីប្រសិទ្ធភាពល្អប្រសើរឡើង និងការទទួលខុសត្រូវរួមគ្នារបស់ប្រទេសបរិច្ចាគ ការពិតជាក់ស្តែង គឺស្ថិតក្នុងគ្រោះថ្នាក់ ។

នៅក្នុងគ្រាក្រនៃភាពឯកោរវាងការវាយដំពីប្តីរបស់នាង ក្មេងស្រី Hasina បានរំឭកដល់សាលារៀនដែលធ្លាប់ផ្តល់កន្លែងស្នាក់នៅដល់រូបនាង នៅក្នុងពិភពលោកដ៏គ្មានមេត្តានេះ ។

ចាប់តាំងពីយោធាមីយ៉ាន់ម៉ា បានសម្លាប់ឪពុករបស់នាង កាលពីឆ្នាំ ២០១៧ បង្ខំឲ្យនាងរត់ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែសជាមួយម្តាយរបស់នាង និងបងប្អូនស្រីរបស់នាង សាលារៀន បានក្លាយជាជម្រកភៀសខ្លួនរបស់នាង និងការគំរាមឲ្យរៀបការទាំងបង្ខំ ។

នៅខែមិថុនា ពេលដែលនាងមានអាយុ ១៦ឆ្នាំ គ្រូរបស់នាងប្រកាសថា ការផ្តល់មូលនិធិដល់សាលារៀន ត្រូវបានកាត់ផ្តាច់ ។ សាលារៀន ត្រូវបិតទ្វារ ហើយការសិក្សា និងជីវិតកុមារភាពរបស់នាង ត្រូវបាត់បង់ ។

ដោយសារឱកាសអប់រំលែងមាន ហើយគ្រួសាររបស់នាង ព្រួយបារម្ភពីស្ថានភាពកាន់តែអាក្រក់ទៅដោយសារការកាត់បន្ថយជំនួយ ក្មេងស្រី Hasina ដូចគ្នានឹងក្មេងស្រីក្រោមអាយុផ្សេងទៀត ត្រូវបង្ខំចិត្តរៀបការឆាប់ ។ ក្មេងស្រីជាច្រើនរូប រួមទាំងនាង Hasina បច្ចុប្បន្នស៊ូទ្រាំនឹងការបំពានវាយដុំពីប្តីរបស់ពួកគេ ៕


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm