លោក Trump ចុះហត្ថលេខាលើថវិកាការពារជាតិឆ្នាំ២០២៦ ដ៏ធំសម្បើមរបស់សហរដ្ឋអាមេរិក

2025/12/19 04:21:15 pm        137

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ (១៨ ធ្នូ) បានចុះហត្ថលេខា ផ្ដល់ភាពផ្លូវការលើច្បាប់ស្តីពីគោលនយោបាយការពារជាតិប្រចាំឆ្នាំ ក្នុងទំហំជិត ១ សែនកោដិដុល្លារ ដ៏ច្រើនសន្ធឹកសន្ធាប់ ដោយមានបទប្បញ្ញត្តិផ្តល់ជំនួយថ្មីដល់អ៊ុយក្រែន ក្នុងចំណោមចំណាត់ការសំខាន់ជាច្រើន ប៉ុន្តែពិធីចុះហត្ថលេខានេះបែរជាប្រព្រឹត្តទៅយ៉ាងស្ងៀមស្ងាត់ ដោយពុំមានការអបអរធំដុំឡើយ។

ច្បាប់អនុញ្ញាតការពារជាតិឆ្នាំសារពើពន្ធ ២០២៦ ឬហៅថាច្បាប់ NDAA អនុញ្ញាតឱ្យមានការចំណាយលើយោធាប្រចាំឆ្នាំចំនួន ៩០១ពាន់លានដុល្លារ ដែលច្រើនជាងការស្នើដំបូងរបស់លោក Trump ដល់ទៅ ៨ពាន់លានដុល្លារ។ ច្បាប់ដ៏ទូលំទូលាយនេះកំណត់លើអ្វីៗគ្រប់យ៉ាង រាប់ចាប់ពីចំនួននាវា យន្តហោះ និងប្រព័ន្ធមីស៊ីលដែលត្រូវទិញ រហូតដល់ការដំឡើងប្រាក់ខែឱ្យកងទ័ព និងវិធីដោះស្រាយការគំរាមកំហែងភូមិសាស្ត្រនយោបាយ។

សេតវិមានប្រកាសថា លោកប្រធានាធិបតីចុះហត្ថលេខាលើច្បាប់នេះហើយ ប៉ុន្តែក្នុងទម្រង់យ៉ាងស្ងប់ស្ងាត់មួយ ដោយពុំមានពិធីអបអរនៅការិយាល័យ Oval Office ដែលមានអ្នកយកព័ត៌មានចូលរួមនោះទេ។ កញ្ចប់ NDAA ឆ្នាំសារពើពន្ធ ២០២៦ ផ្តល់ជំនួយចំនួន ៨០០ លានដុល្លារសម្រាប់អ៊ុយក្រែន - ពោលគឺ ៤០០ លានដុល្លារក្នុងពេលពីរឆ្នាំបន្ទាប់ - ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមជំនួយសន្តិសុខអ៊ុយក្រែន ដែលបង់ប្រាក់ឱ្យក្រុមហ៊ុនអាមេរិក សម្រាប់ផលិតអាវុធឱ្យយោធាអ៊ុយក្រែន។

ច្បាប់ការពារជាតិថ្មីនេះក៏ផ្តល់សិទ្ធិដល់គំនិតផ្តួចផ្តើមសន្តិសុខបាល់ទិក និងផ្តល់ថវិកាចំនួន ១៧៥ លានដុល្លារ ដើម្បីគាំទ្រដល់វិស័យការពារជាតិឡាតវី លីទុយអានី និងអេស្តូនី ក្នុងចំណោមចំណុចសំខាន់ផ្សេងទៀត៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        78
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        64
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm