បង់ក្លាដែស រងភាពរង្គោះរង្គើដោយចលាចលជាថ្មី ស្របពេលការបោះឆ្នោតជាតិខិតជិតមកដល់

2025/12/19 05:25:33 pm        112

កាលពីល្ងាចថ្ងៃព្រហស្បតិ៍ (១៨ ធ្នូ) សប្ដាហ៍នេះ ប្រទេសបង់ក្លាដែស បានរងភាពរង្គោះរង្គើជាថ្មី ដោយបាតុកម្មដោយហិង្សាក្នុងទីក្រុងជាច្រើននៅទូទាំងប្រទេស បន្ទាប់ពីការស្លាប់របស់មេដឹកនាំក្រុមយុវជន ឈ្មោះ Sharif Osman Hadi ដោយបង្កក្ដីបារម្ភអំពីភាពចលាចលបន្ថែមទៀត មុនការបោះឆ្នោតជាតិនៅប៉ុន្មានខែខាងមុខនេះ។

គួរឱ្យដឹងថា លោក Hadi -- ដែលជាអ្នកនាំពាក្យរបស់វេទិកានិស្សិត Inquilab Mancha និងជាបេក្ខជនម្នាក់ក្នុងការបោះឆ្នោតសកល -- ត្រូវបានជនវាយប្រហារមួយក្រុមបាញ់ប្រហារចំក្បាល កាលពីថ្ងៃសុក្រសប្តាហ៍មុន ខណៈពេលកំពុងចាប់ផ្តើមយុទ្ធនាការបោះឆ្នោតនៅទីក្រុងដាកា។ ដំបូងឡើយ លោក Hadi ទទួលការព្យាបាលនៅមន្ទីរពេទ្យក្នុងស្រុក ក្រោយមកក៏ត្រូវបញ្ជូនទៅសិង្ហបុរី ជាទីដែលលោកបានស្លាប់ រយៈពេល ៦ថ្ងៃបន្ទាប់។

នៅទីក្រុងដាកា ភាពវឹកវរបានផ្ទុះឡើងជាថ្មី ដោយវីដេអូលើបណ្តាញសង្គមបានបង្ហាញឱ្យឃើញហ្វូងមនុស្សកំពុងដុតបំផ្លាញការិយាល័យកាសែតធំជាងគេរបស់ប្រទេសនេះឈ្មោះ Prothom Alo ក៏ដូចជា Daily Star ផងដែរ។ បាតុកម្មទាំងនោះគ្របដណ្ដប់ដោយឃ្លាតវ៉ា ដែលលើកឡើងពីឈ្មោះលោក Hadi ហើយក្រុមអ្នកតវ៉ាបានសន្យាថា នឹងបន្តចលនារបស់ពួកគេ ទាមទារយុត្តិធម៌ជាបន្ទាន់ និងវែកមុខអ្នកទទួលខុសត្រូវចំពោះឃាតកម្មនេះ។

តំបន់ជាច្រើននៅទូទាំងប្រទេសបង់ក្លាដែស បន្តមានភាពតានតឹងរហូតដល់យប់ជ្រៅ ដោយកម្លាំងនគរបាល និងកងកម្លាំងយោធាជាច្រើន ត្រូវបានដាក់ពង្រាយដើម្បីទប់ស្កាត់អំពើហិង្សាដ៏អាក្រក់។ ភាពតានតឹងជាថ្មីនេះ កើតឡើងបន្ទាប់ពីចលាចលដ៏អាក្រក់លើកមុន ដែលនាំឱ្យបង់ក្លាដែស ធ្លាក់ក្នុងរដ្ឋបាលបណ្ដោះ ចាប់តាំងពីខែសីហា ឆ្នាំ២០២៤ មក ហើយការបោះឆ្នោតជាតិ ត្រូវកំណត់ពេលធ្វើឡើងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំក្រោយនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        155
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        144
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm