ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែធ្នូ ថា លោក «គ្មានបញ្ហាទេ» ក្នុងការជូនដំណឹងដល់សភាអំពីការវាយប្រហារដែលអាចកើតមានលើប្រទេសវ៉េណេស៊ុយអេឡា។

កាលពីដើមសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាឱ្យបិទផ្លូវទាំងស្រុងចំពោះនាវាដឹកប្រេងជាប់ទណ្ឌកម្មទាំងអស់ដែលប៉ុនប៉ងចាកចេញពីដែនទឹកវ៉េណេស៊ុយអេឡា និងនាវាទាំងឡាយដែលទៅដល់ខណៈទីក្រុងវ៉ាស៊ីនតោនបានដាក់ពង្រាយកងទ័ព និងនាវាចម្បាំងនៅក្នុងតំបន់នោះ។

លោក Trump និយាយថា សហរដ្ឋអាមេរិកកំពុងដាក់គំនាបប្រភពចំណូលចម្បងរបស់ប្រទេសវ៉េណេស៊ុយអេឡា ក្នុងការប៉ុនប៉ងរបស់ខ្លួនដើម្បីកំណត់គោលដៅភេរវកម្ម ការរត់ពន្ធគ្រឿងញៀន និងការជួញដូរមនុស្ស។ កាលពីសប្តាហ៍មុន ឆ្មាំល្បាតឆ្នេរសហរដ្ឋអាមេរិក បានរឹបអូសនាវាដឹកប្រេងមួយគ្រឿងនៅឆ្នេរសមុទ្រវ៉េណេស៊ុយអេឡា។
ប្រធានាធិបតី លោក Nicolas Maduro បាននិយាយថា សហរដ្ឋអាមេរិកចង់ឲ្យធនធានប្រេងឆៅរបស់ប្រទេសOPEC និងការបង្កើនយោធាផ្តួលរំលំលោក។ នៅក្នុងបទសម្ភាសន៍ជាមួយ Politico លោក Trump បាននិយាយថា ថ្ងៃរបស់លោក Maduro «ត្រូវបានគេកំណត់រួចហើយ»។
ប្រទេសវ៉េណេស៊ុយអេឡា បានស្នើសុំឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជួបប្រជុំគ្នាដើម្បីពិភាក្សាអំពី «ការឈ្លានពានរបស់សហរដ្ឋអាមេរិកដែលកំពុងបន្ត» នេះបើយោងតាមលិខិតមួយច្បាប់ផ្ញើទៅកាន់ស្ថាប័នដែលមានសមាជិក១៥រូប ដែលបានឃើញដោយសារព័ត៌មាន Reuters។