ACU ទទួលពាក្យបណ្តឹងពីពលរដ្ឋចំនួន៤៦ បណ្ដឹង នៅក្នុងខែកុម្ភៈ

2022/03/01 06:35:11 pm        510

ភ្នំពេញ៖ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា នៅក្នុងខែកុម្ភៈ អង្គភាពប្រឆាំងអំពើពុករលួយACU បានទទួលពាក្យប្តឹងសរុបចំនួន ៤៦ បណ្ដឹង ក្នុងនោះបណ្តឹងពីជនអនាមិកចំនួន ២៣ បណ្ដឹង។

ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានបើកកិច្ចប្រជុំលើកទី៩ អាណត្តិទី៣ បានដំណើរការ​ក្រោម​អធិបតីភាព ឯកឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។

នៅក្នុងកិច្ចប្រជុំឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ACU បានរាយការណ៍ថា នៅក្នុងខែកុម្ភៈនេះ ក្រុមអ្នកច្បាប់របស់ACU បានប្រជុំពិនិត្យ វិភាគ និងមាន​ចំណាត់​ការ​លើ​ពាក្យប្តឹង ​ជារៀងរាល់ព្រឹក ​នៃថ្ងៃ​បន្ទាប់​ដែល​ទទួល​បាន​ពាក្យបណ្តឹង។

នៅកិច្ចប្រជុំក្រុម​ប្រឹក្សា​ភិបាលនេះដែរ ​ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យិនទៀង ក៏បានរាយការណ៍​ដែរថា​ គិតត្រឹមខែកុម្ភៈនេះ​ ដើម្បីបញ្ជាក់​ពីភាពស្អាតស្អំរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល​នៅ​ថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធមួយចំនួន បានដាក់ឯកសារប្រកាស​ទ្រព្យ​សម្បត្តិ និងបំណុលតាមរបប២ឆ្នាំម្តង ឆ្នាំ២០២២នៅអង្គភាពប្រឆាំងអំពើពុករលួយចំនួន ​១៥ ០៤៨ រូប ស្មើនឹង ៩៩.៩៩% នៃចំនួនត្រូវប្រកាសសរុប ១៥ ០៥០ រូប។

នៅក្នុងដំណើរការប្រកាសឯកសារប្រកាសទ្រព្យសម្បត្តិ ​និងបំណុលនេះដែរ មានមន្ត្រី​សាធារណៈតែងតាំង​ថ្មី ១៥៥ រូប - លាឈប់រួចប់អាណត្តិពីការងារ ៤២ រូប ​ចូលនិវត្តន៍ ៦៦ រូប និងបាន​បញ្ឈប់ពីការងារ ​១១រូប ខណៈអង្គភាពប្រឆាំងអំពើពុករលួយ បានបើកស្រោមសំបុត្រ​ពិនិត្យ​ទ្រព្យ​សម្បត្តិ និងបំណុលដែលជាប់ការសង្ស័យចំនួន ​១៦នាក់ និងបើកតាមសំណូមពរ​ក្រុម​អ្នកស៊ើបអង្កេតចំនួន ៧ ករណី។

ក្នុងដំណើរការប្រឆាំងអំពើពុករលួយនៅកម្ពុជានេះដែរ ឯកឧត្តម ​ទេសរដ្ឋមន្ត្រី ​ឱម យិនទៀង បាន​ពិនិត្យឃើញថា ​មហាជនបានទទួលស្គាល់ច្បាស់ថា ACU ​ជាអង្គភាពស្អាត៕អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm