កម្មករ-កម្មការិនី ដង្ហោយស្វែងរកសន្តិភាព ខណៈភាគីថៃបន្តឈ្លានពានកម្ពុជា និង​មិន​គោរព​បទ​ឈប់​បាញ់

2025/12/19 07:32:51 pm        320

គិតមដល់ពេលនេះ មានរយៈប្រមាណ៧ខែហើយដែលស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ យោធាថៃនៅតែបន្តធ្វើសកម្មភាពវាយប្រហារឈ្លានពានមកលើកម្ពុជាដែលបង្កឱ្យប្រទេសជាតិ និង​ប្រជាជនប្រទេសទាំងពីររងវិនាសកម្មយ៉ាងធ្ងន់ធ្ងរ និងបាត់បង់ជីវិត, តាមរយៈ​ទង្វើ​ដ៏​ឃោរ​ឃៅ​រប​ស់​ថៃនេះ មហាគ្រួសារខ្មែរទាំងអស់ ជាពិសេស​កម្មករ​កម្មការិនី​រោង​ចក្រ​កាត់​ដេរ​បាន​អំពាវ​នាវឱ្យ​សហគមន៍អន្តរជាតិជួយអន្តរាគមន៍ និងស្វែងរកសន្តិភាពដល់ប្រទេសកម្ពុជា និងបញ្ឈប់​ទង្វើ​ឈ្លាន​ពានរបស់ថៃ។

លោក កាន់ ស៊ីថន សហជីពមូលដ្ឋាន និងជាប្រធានផ្នែកតុកាត់ ក្នុង​រោងចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​មួយ ​ស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែ​ធ្នូនេះ ក្នុងនាមជាពលរដ្ឋ ក៏ដូចជាតំណាងកម្មករនិយោជិតទាំងអស់ ពិត​ជា​មិន​អាច​ទទួល​យក​បាន​ដាច់​ខាត​ ចំពោះអំពើដ៏សាហាវព្រៃផ្សៃរបស់យោធាថៃ ដែលបានបើកការឈ្លានពានម្តងហើយ ម្តង​ទៀត មកក្នុងទឹកដីរបស់កម្ពុជា ដោយបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ស្ពាន ខូច​ខាត​ផ្ទះស​ម្បែង និងបានឆក់យកអាយុជីវិតពលរដ្ឋស្លូតត្រង់របស់កម្ពុជាជាច្រើនផងដែរ។ លោក​បាន​បញ្ជាក់​ថា កម្ពុជាត្រូវការសន្តិភាព មិនត្រូវការសង្គ្រាមដូចប្រទេសថៃឡើយ ដែល​ប្រទេស​ថៃ​ស្រេក​ឃ្លាន​តែសង្គ្រាម។ ដូចដឹងហើយថា សង្គ្រាម មានតែពាក្យថា បំផ្លាញប៉ុណ្ណោះ។

មិនខុសគ្នានេះ កម្មករ កម្មការិនី រោងចក្រដូចគ្នាខាងលើ បាន​ផ្ញើរ​សារ​អំពាវ​នាវ​ដល់​សហគមន៍​អន្តរជាតិ ​និងជាពិសេសស្នើសុំឱ្យម្ចាស់ហត្ថលេខីកិច្ចព្រមព្រៀងសន្តិភាព គឺសហរដ្ឋអាម៉េរិក និង​ម៉ាឡេស៊ី ​ដែលជាប្រធានអាស៊ានប្ដូរវេន សូមជួយ​អន្ត​រាគមន៍​លើ​ករណី​យោធា​ថៃ​បើក​ការ​បាញ់​ប្រហារ​ឈ្លាន​ពាន​ចូល​មកដែនអធិបតេយ្យភាពកម្ពុជា។ កម្មករ កម្មការិនីទាំងនេះ បានបន្ថែម​ទៀត​ថា ​ដោយសារការឈ្លានពានដ៏ព្រៃផ្សៃនេះ ទើបហ៊ានប្រកាសស្នើដល់សហគមន៍អន្តរជាតិ ពិ​សេស​ប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ត្រាំ សូមជួយអន្តរាគមន៍រកយុត្តិធម៌ជូនកម្ពុជាផង។

ដើម្បីសន្តិភាព កាលពីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ប្រជាពលរដ្ឋ យុវជន ព្រះ​សង្ឃ​រាប់​ម៉ឺន​អង្គ​/នា​ក់ មកពីគ្រប់មជ្ឈដ្ឋាន បានជួបជុំគ្នាក្រោមស្មារតីខ្មែរតែមួយ ដើម្បីដើរព្យុហយាត្រា​ដើ​ម្បី​សន្ដិភាព ក្នុងគោលបំណងចង់បង្ហាញពីការចង់បានសន្ដិភាពទៅកាន់ពិភពលោកឱ្យបានដឹង គ្រា​ដែល​កម្ពុជា បាននិងកំពុងរងការឈ្លានពានពីយោធាថៃ​លើ​បញ្ហា​ព្រំដែន​រហូត​ប៉ះ​ទង្កិច​ដោយ​អាវុធ​។ ប្រជាពលរដ្ឋកម្ពុជាទាំងអស់ បានប្រកាសម្តងហើយ ម្តងទៀតថា រាល់ថ្ងៃនេះពិត​ជា​ចង់​បាន​សន្តិភាព​ មិនចង់ឃើញការបំផ្លិចបំផ្លាញ វិនាសកម្ម និងការបាត់បង់អាយុជីវិតទាំង សងខាង ព្រោះ​នេះ​ជាអ្វីដែលកម្ពុជា ធ្លាប់បានឆ្លងកាត់រួចហើយ៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm