UN៖ ជនអន្តោប្រវេសន៍ជិត ៧0.000នាក់ បានស្លាប់ ឬបាត់ខ្លួនតាមផ្លូវ ចាប់តាំងពីឆ្នាំ ២០១៤

2025/12/19 09:01:34 pm        128

 អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ចាប់តាំងពីឆ្នាំ ២០១៤ មក ជនអន្តោប្រវេសន៍ជិត ៧០.000នាក់ បានស្លាប់ ឬបាត់ខ្លួនតាមផ្លូវគោក និងផ្លូវទឹក ដោយចំនួនពិតប្រាកដទំនងជាខ្ពស់ជាងនេះទៅទៀត។ 

នៅក្នុងសាររបស់លោកនៅទិវាជនអន្តោប្រវេសន៍អន្តរជាតិ ដែលត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ នៅថ្ងៃទី ១៨ ខែធ្នូ លោក ហ្គុយតឺរេស បានថ្លែងថា ការធ្វើទេសន្តរប្រវេសន៍ គឺជាកម្លាំងចលករដ៏មានឥទ្ធិពលនៃវឌ្ឍនភាព ការលើកកម្ពស់សេដ្ឋកិច្ច ការតភ្ជាប់វប្បធម៌ និងការផ្តល់អត្ថប្រយោជន៍ដល់ប្រទេសដើម និងប្រទេសគោលដៅ។

លោកបាននិយាយថា៖«ប៉ុន្តែនៅពេលដែលការធ្វើទេសន្តរប្រវេសន៍ ត្រូវបានគ្រប់គ្រងមិនបានល្អ ឬត្រូវបានបំភ្លៃ វាអាចជំរុញការស្អប់ខ្ពើម និងការបែកបាក់ ដែលធ្វើឲ្យគ្រោះថ្នាក់ដល់ជីវិតមនុស្សដែលស្វែងរកសុវត្ថិភាព និង    ឱកាស ដោយបន្ថែមថា ដោយសារព្រំដែនកាន់តែតឹងរ៉ឹង និងអ្នករត់ពន្ធ និងជនជួញដូរកាន់តែរីកចម្រើន «ស្ត្រី និងកុមារ គឺស្ថិតក្នុងចំណោមអ្នកដែលប្រឈមនឹងហានិភ័យបំផុត»។

ដោយចង្អុលទៅកិច្ចព្រមព្រៀងសកលសម្រាប់ការធ្វើទេសន្តរប្រវេសន៍ដោយសុវត្ថិភាព មានសណ្តាប់ធ្នាប់ និងទៀងទាត់ ដែលបានអនុម័តកាលពី ៧ ឆ្នាំមុន លោកបាននិយាយថា សហគមន៍អន្តរជាតិ «អាចនិងត្រូវតែទាញយកឥទ្ធិពលនៃការធ្វើទេសន្តរប្រវេសន៍ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងកសាងសង្គមដែលធន់ជាងមុន»៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        4
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        12
អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់

2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm