បេសកកម្មUN៖ រុស្ស៊ីព្រួយបារម្ភអំពីស្ថានភាពមនុស្សធម៌កាន់តែអាក្រក់ឡើងៗ នៅក្នុងប្រទេសស៊ីរី

2025/12/19 09:25:59 pm        109

លោក Dmitry Polyansky អនុប្រធានអចិន្ត្រៃយ៍ទីមួយរបស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ បានថ្លែង ថា ប្រទេសរុស្ស៊ីមានការព្រួយបារម្ភចំពោះស្ថានភាពមនុស្សធម៌នៅក្នុងប្រទេសស៊ីរី ដែលនៅតែស្មុកស្មាញ និងបង្ហាញពីនិន្នាការអវិជ្ជមាន។

អ្នកការទូតរុស្ស៊ីរូបនេះ បានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខUNស្តីពីប្រទេសស៊ីរីថា៖«បន្ថែមពីលើហានិភ័យនយោបាយខាងក្រៅ និងក្នុងស្រុក ថ្នាក់ដឹកនាំថ្មីរបស់ប្រទេសស៊ីរី កំពុងជួបប្រទះបញ្ហាប្រឈម    ផ្នែកសេដ្ឋកិច្ច និងមនុស្សធម៌យ៉ាងបន្ទាន់។ យើងមានការព្រួយបារម្ភចំពោះការពិតដែលថា ទោះបីជាមានការផ្លាស់ប្តូរនយោបាយនៅក្នុងប្រទេស និងកិច្ចខិតខំប្រឹងប្រែងរបស់ភ្នាក់ងារអង្គការសហប្រជាជាតិក៏ដោយ ស្ថានភាពមនុស្សធម៌មិនត្រឹមតែនៅតែធ្ងន់ធ្ងរប៉ុណ្ណោះទេ ថែមទាំងបង្ហាញសញ្ញានៃការធ្លាក់ចុះ  ជាប្រព័ន្ធទៀតផង»។

«វិបត្តិសេដ្ឋកិច្ចកាន់តែអាក្រក់ឡើៗ ហើយឥឡូវនេះមានលក្ខណៈអូសបន្លាយ ដោយប្រាក់ចំណូលពិតប្រាកដធ្លាក់ចុះ និងអសន្តិសុខស្បៀង បានប្រែក្លាយទៅជាកត្តាអស្ថិរភាពជាប់លាប់។ ទាំងអស់នេះ ត្រូវបានធ្វើឲ្យកាន់តែធ្ងន់ធ្ងរឡើងដោយឧប្បត្តិហេតុប្រដាប់អាវុធញឹកញាប់ និងភាពតានតឹងដែលកំពុងបន្តកើតមាន នៅក្នុងខេត្តមួយចំនួន ដែលមានផលប៉ះពាល់យ៉ាងខ្លាំង និងកំណត់លទ្ធភាពទទួលបានទំនិញ និងសេវាកម្មជាមូលដ្ឋានរបស់ប្រជាជនស៊ីរី»។

លោក Polyansky បានលើកឡើងថា កាន់តែគួរឲ្យកត់សម្គាល់ទៀតនោះ វិបត្តិនៅក្នុងប្រទេសស៊ីរី «បង្ហាញយ៉ាងច្បាស់ពីរបៀបដែលទណ្ឌកម្មឯកតោភាគី ការរឹតត្បិតពាណិជ្ជកម្ម និងវិធានការបង្ខិតបង្ខំផ្សេងទៀត ធ្វើឲ្យប៉ះពាល់ដល់ភាពធន់ផ្នែកសេដ្ឋកិច្ច និងដាក់បន្ទុករយៈពេលវែងយ៉ាងធ្ងន់ធ្ងរទៅលើអម្រែករបស់ក្រុមប្រជាជនដែលងាយរងគ្រោះបំផុត»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        200
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        187
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm