នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នេះ ក្រសួងអប់រំ យុវជននិងកីឡា បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារសិក្សា និងសម្ភារប្រើប្រាស់មួយចំនួន ប្រគល់មក មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកោះកុង។
អំណោយទាំងនេះ ដើម្បីប្រគល់ជូនបន្តដល់ជនភៀសសឹកក្នុងខេត្តកោះកុង ក្នុងស្រុកចំនួន ៣ មានស្រុកកោះកុង ស្រុកបូទុមសាគរ និងស្រុកស្រែអំបិល (ទីតាំងជនភៀសសឹក) តាមតំបន់សុវត្ថិភាព(ជំរំ) និងជនភៀសសឹកតាមខ្នងផ្ទះជាក់ស្តែង។
ជាមួយគ្នានេះ ក្រសួងអប់រំ បានផ្ដល់ ថវិកាចំនួន ៨ ៣០០ ០០០រៀល បានប្រគល់ជូនដល់ រដ្ឋបាលខេត្តកោះកុង សម្រាប់ចាត់ចែងតាមការចាំបាច់៕




