នៅព្រឹកថ្ងៃទី១៩ ខែធ្នូនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបន្តអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងរបស់បងប្អូនពលរដ្ឋភៀសសឹកនៅតាមមណ្ឌលសុវត្ថិភាព ក្នុងខេត្តចំនួន៣ តាមបណ្តាយព្រំដែន។
ការបន្តចុះពិនិត្យនេះ ក្នុងគោលបំណងជួយសម្របសម្រួលលើតម្រូវការចាំបាច់របស់បងប្អូនពលរដ្ឋភៀសសឹកតាមមណ្ឌលសុវត្ថិភាព។








