លោក Rubio៖ អាមេរិកដាក់ទណ្ឌកម្មចៅក្រម ICC ពាក់ព័ន្ធការកំណត់គោលដៅលើអ៊ីស្រាអែល

2025/12/19 11:08:36 pm        64

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio កាលពីថ្ងៃព្រហស្បតិ៍ (ទី១៨ ខែធ្នូ) បាននិយាយថា សហរដ្ឋអាមេរិកកំពុងដាក់ទណ្ឌកម្មលើចៅក្រម ២រូបរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ពាក់ព័ន្ធនឹងការកំណត់គោលដៅលើប្រទេសអ៊ីស្រាអែល ដោយធ្វើឲ្យចំនួនមន្ត្រីតុលាការជាន់ខ្ពស់ដែលស្ថិតក្រោមទណ្ឌកម្មរបស់សហរដ្ឋអាមេរិកកើនដល់ ១១នាក់ហើយ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយបាននិយាយយោងទៅក្រឹត្យដាក់ទណ្ឌកម្ម ICC ដែលលោកប្រធានាធិបតី Donald Trump បានចុះហត្ថលេខាកាលពីខែកុម្ភៈ លោក Rubio បានបញ្ជាក់ថា៖ «ថ្ងៃនេះ ខ្ញុំកំពុងកំណត់ចៅក្រមតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ២រូប គឺលោក Gocha Lordkipanidze របស់ប្រទេសហ្សកហ្ស៊ី និងលោក Erdenebalsuren Damdin របស់ប្រទេសម៉ុងហ្គោលី ដោយអនុលោមតាមក្រឹត្យលេខ១៤២០៣ (Executive Order 14203)»។

លោកបានបន្ថែមថា៖ «បុគ្គលទាំងនេះបានចូលរួមដោយផ្ទាល់ នៅក្នុងកិច្ចប្រឹងប្រែងរបស់ ICC ដើម្បីស៊ើបអង្កេត ចាប់ខ្លួន ឃាត់ខ្លួន ឬកាត់ទោសជនជាតិអ៊ីស្រាអែល ដោយគ្មានការយល់ព្រមពីអ៊ីស្រាអែល»។

នៅក្នុងសេចក្តីថ្លែងការណ៍របស់លោក Rubio សំដៅទៅលើការពាក់ព័ន្ធរបស់ចៅក្រម នៅក្នុងការបោះឆ្នោត ដើម្បីបដិសេធការប្រឈមមួយ ក្នុងចំណោមបញ្ហាប្រឈមផ្លូវច្បាប់ជាច្រើនរបស់អ៊ីស្រាអែល ប្រឆាំងនឹងការស៊ើបអង្កេតរបស់ ICC ចំពោះការប្រព្រឹត្តរបស់ប្រទេសនេះ ក្នុងសង្រ្គាមនៅតំបន់ហ្កាហ្សា កាលពីដើមសប្តាហ៍នេះ។ 

ចៅក្រមដែលមានឈ្មោះ គឺជាផ្នែកមួយនៃក្រុមដែលបដិសេធមិនលុបចោលការសម្រេចរបស់តុលាការថ្នាក់ក្រោម ដែលថា ការស៊ើបអង្កេតរបស់រដ្ឋអាជ្ញាលើបទចោទឧក្រិដ្ឋកម្ម ដែលត្រូវបានចោទប្រកាន់នៅក្រោមយុត្តាធិការរបស់ខ្លួន អាចរួមបញ្ចូលព្រឹត្តិការណ៍ជាច្រើន បន្ទាប់ពីមានការវាយប្រហារលើអ៊ីស្រាអែល ដោយក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ ICC បានឲ្យដឹងថា ខ្លួនបានបដិសេធយ៉ាងម៉ឺងម៉ាត់ ចំពោះការដាក់ទណ្ឌកម្មជុំថ្មី ដែលជាវិធានការជុំទី៤ នៅឆ្នាំនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        160
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        148
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        147

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm