អត្ថបទនៃសេចក្ដីព្រាងថ្មីដែលត្រូវបានពិភាក្សាដោយមេដឹកនាំសហភាពអឺរ៉ុប (EU) កាលពីថ្ងៃព្រហស្បតិ៍ (ទី១៨ ខែធ្នូ) ផ្តល់ឲ្យប្រទេសបែលហ្ស៊ិក និងប្រទេសផ្សេងទៀតដែលកាន់កាប់ទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី នូវការធានាគ្មានដែនកំណត់ សម្រាប់ការខូចខាតដែលអាចកើតមាន ប្រសិនបើទីក្រុងមូស្គូ អាចប្តឹងពួកគេដោយជោគជ័យ ពាក់ព័ន្ធនឹងផែនការរបស់ EU ក្នុងការផ្ដល់កម្ចីទៅឲ្យអ៊ុយក្រែនជាមួយប្រាក់ទាំងនោះ។

អត្ថបទនៃសេចក្តីព្រាងថ្មីនេះ ដែលសារព័ត៌មាន Reuters បានឃើញ ក៏ផ្តល់ឲ្យប្រទេស និងស្ថាប័នរបស់ EU ដែលទ្រព្យសម្បត្តិរបស់ពួកគេអាចត្រូវបានរឹបអូសដោយរុស្ស៊ីជាការសងសឹក នូវលទ្ធភាពទូទាត់សងការខូចខាតបែបនេះ ពាក់ព័ន្ធនឹងទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលកាន់កាប់ដោយ EU។
អត្ថបទដែលកំពុងស្ថិតក្រោមការពិភាក្សា និងនៅតែអាចផ្លាស់ប្តូរនេះ ក៏លើកឡើងងផងដែរថា EU នឹងដាក់យន្តការដែលផ្តល់ការធានា ដោយគ្មានលក្ខខណ្ឌ ពុំអាចប្រកែកបាន និងភ្លាមៗតាមសំណើ ដែល EU នឹងសងបំណុលធនាគារកណ្តាលរុស្ស៊ីយ៉ាងឆាប់រហ័ស ក្នុងគ្រប់កាលៈទេសៈទាំងអស់ ប្រសិនបើតម្រូវការលេចឡើង។
នៅពេលត្រូវបានសួរអំពីឱកាសនៃអត្ថបទដែលត្រូវបានអនុម័តក្នុងទម្រង់នេះ អ្នកការទូត EU បានឆ្លើយបញ្ជាក់យ៉ាងខ្លីថា កង្វះដែនកំណត់ លើការធានា នឹងក្លាយជាបញ្ហាសម្រាប់ប្រទេសជាច្រើន៕
