ប្រធានសមាគមស៊ីក្លូ ក្រើនរម្លឹកអ្នកប្រកបរបរធាក់ស៊ីក្លូឱ្យរួសរាន់ ទៅចាក់វ៉ាក់សាំងដូសជំរុញ

2022/03/01 07:11:10 pm        606

ភ្នំពេញ៖ ប្រធានសមាគមស៊ីក្លូ នៅថ្ងៃទី១ ខែមីនានេះ បានក្រើនរម្លឹកដល់អ្នកប្រកបរបរធាក់ស៊ីក្លូនៅភ្នំពេញ ឱ្យរួសរាន់ទៅទទួលការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ដូសជំរុញទី៣ និងទី៤ ដើម្បីបង្កើនអង់ទីគ័រ ទប់ទល់ នឹងការវាយលុកពីជំងឺនេះ ។

នៅថ្ងៃទី១ខែមីនានេះ លោក អ៊ឹម សម្បត្តិ ប្រធានសមាគមស៊ីក្លូ បានឱ្យដឹងថា បច្ចុប្បន្នការ​ប្រកប​របរ​អ្នក​ធ្លាក់ស៊ីក្លូ ​ដែលមានជាង ២០០នាក់នៅភ្នំពេញ ​ដំណើរ​ការ​ធម្មតា ប៉ុន្តែការរកចំណូលមិនសូវកាក់​កប​ដូចមុននោះទេ ​ពោលដោយសារការរីករាលដាលសកលនៃជំងឺកូវីដ-១៩។

ក្រៅពីនេះ លោកបានក្រើនរម្លឹកដល់អ្នកប្រកបរបរធាក់ស៊ីក្លូ សូមរួសរាន់ទៅទទួលការ​ចាក់វ៉ាក់សាំង​បង្កាជំងឺកូវីដ-១៩ ដូសជំរុញទី៣ និងទី៤ ដើម្បីបង្កើនអង់ទីគ័រទប់ទល់នឹងការវាយលុកពីជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី អូមីក្រុង។

សម្រាប់អ្នកធាក់ស៊ីក្លូ ដែលបានចាក់វ៉ាក់សាំងកូវីដរួច ​បានប្រាប់BTV​ ឱ្យដឹងដែរថា បន្ទាប់ពីចាក់​វ៉ាក់សាំង​ដូសទី៤រួច ​បានជួយបង្កើនទំនុកចិត្តជាងមុន​ ក្នុងពេលប្រកបរបរប្រចាំថ្ងៃ។បើទោះបី​ចាក់វ៉ាក់​សាំងរួច ​ពួកគាត់​នៅតែ​បន្តអនុវត្តវិធានសុខាភិបាល ​៣កុំ ៣ការពារ។

ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ ជូនប្រជាពលរដ្ឋ ​គឺជាយុទ្ធសាស្រ្ត​ចម្បង​មួយ ដែល​រាជ​រដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញដើម្បីប្រយុទ្ធប្រឆាំង​នឹងការរាតត្បានៃជំងឺកូវីដ-១៩ ។

បច្ចុប្បន្នកម្ពុជា រកវ៉ាក់សាំងកូវីដ-១៩ បានជាង៤៣ ​លានដូស រាប់បញ្ជូលទាំងការបញ្ជា​ទិញ​ពី​ប្រទេសចិន​ ជំនួយតាមរយៈយន្តការកូវ៉ាក់​ និងបណ្តាប្រទេសផ្សេងៗ​មួយចំនួនទៀត សម្រាប់​ប្រើប្រាស់ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។

ពលរដ្ឋមិនទាន់ចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ចាប់ពីដូសទី១ ដល់ដូសទី៤ អាយុពី៣ឆ្នាំឡើង អាច​ទៅ​ទទួល​ការ​ចាក់វ៉ាក់សាំងកូវីដបាន​ នៅទីតាំង​សុខាភិបាលសាធារណៈ​ ដោយភ្ជាប់​ទៅជាមួយ សំបុត្រកំណើត​ អត្តសញ្ញាណប័ណ្ណ ​កាត់ចាក់វ៉ាក់សាំង ​ឫឯកសារពាក់ព័ន្ធផ្សេងៗមួយចំនួនទៀត៕ អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm