កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ លោកតាសាន់តាក្លូស បានមុជទឹកនៅក្នុងជលវប្យដ្ឋានធំបំផុតរបស់អាមេរិកខាងត្បូង ស្ថិតក្នុងទីក្រុង Rio របស់ប្រទេសប្រេស៊ីល ដើម្បីចែករំលែកក្តីសប្បាយរីករាយបុណ្យណូអែល ។

នៅជលវប្យដ្ឋាន AquaRio ស្ថិតក្នុងទីក្រុង Rio de Janeiro លោកតាសាន់តាក្លូស ២នាក់ បានមុជចូលទៅក្នុងអាងទឹកដ៏ធំមួយ ស្លៀកពាក់ឈុតតាសាន់តាក្លូសពណ៌ក្រហម ។
អ្នកមុជទឹកទាំង ២នាក់នេះ បាននាំយកទៅជាមួយនូវដើមណូអែល បង្កើតបានជាទស្សនីយភាពដ៏អស្ចារ្យ បង្ហាញពីកាយវិការអភិរក្សមហាសមុទ្រ អំឡុងពេលរដូវបុណ្យទាន ។
ការបង្ហាញនេះ មានការទាក់ខ្លាំងនៅក្នុងចំណោមអ្នកស្រុក និងភ្ញៀវទេសចរ ពេលដែលពួកគេឃើញលោកតាសាន់តាក្លូស ត្រូវបានហែលក្រឡឹងជុំវិញដោយត្រីឆ្លាម និងត្រីត្រូពិកជាច្រើនប្រភេទទៀត ជំនួសដោយសត្វរមាំង ៕
