យន្តហោះយោធាសហរដ្ឋអាមេរិក ត្រូវបានគេមើលឃើញកំពុងប្រតិបត្តិការនៅប្រទេសព័រតូរីកូ កាលពីថ្ងៃព្រហស្បតិ៍ ស្របពេលភាពតានតឹងជាមួយវេណេស៊ុយអេឡាកើនឡើង ។
យោងតាមបទសម្ភាសន៍ជាមួយទូរទស្សន៍ NBC News ដែលបានចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump លោកទុកលទ្ធភាពសង្រ្គាមជាមួយវេណេស៊ុយអេឡានៅលើតុ ។

លោក Trumpបាននិយាយផងដែរថា ការវាយប្រហារលើគោករបស់សហរដ្ឋអាមេរិកលើប្រទេសនៅអាមេរិកខាងត្បូងមួយនេះ នឹងចាប់ផ្តើមក្នុងពេលដ៏ខ្លីខាងមុខនេះ ។
យុទ្ធនាការដាក់សម្ពាធរបស់លោក Trump លើប្រធានាធិបតីវេណេស៊ុយអេឡាលោក Nicolas Maduro រួមទាំងវត្តមានយោធាកើនឡើងនៅក្នុងតំបន់ ការវាយប្រហារជាង ២០លើករបស់យោធាអាមេរិកលើនាវាសង្ស័យដឹកគ្រឿងញៀន ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក និងសមុទ្រការ៉ាអ៊ីបជិតប្រទេសវេណេស៊ុយអេឡា ដែលបានសម្លាប់មនុស្សយ៉ាងហោច ៩០នាក់ ៕
