រោងចក្រដំឡើងគ្រឿងបរិក្ខារអគ្គិសនីតំលៃ ២,៥ លានដុល្លា ក្នុងខេត្តពោធិ៍សាត់ បើកដំណើរការ

2022/03/01 08:15:40 pm        1.2 K

ពោធិ៍សាត់៖ រោងចក្រដំឡើងគ្រឿងបរិក្ខារអគ្គិសនីតំលៃ ២,៥ លានដុល្លា ស្ថិតក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ បើកដំណើរការជាផ្លូវការ រួមចំណែកដល់ការអភិវឌ្ឍវិស័យថាមពលរបស់រាជរដ្ឋាភិបាលកម្ពុជា។

ពិធីសម្ពោធបើកអោយដំណើរការរោងចក្រនេះ ធ្វើឡើងនៅថ្ងៃទី២៨ ខែកម្ភៈ ឆ្នាំ២០២២ ក្រោម​អធិបតីភាពឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងដោយមានការអញ្ជើញចូលរួម​ពីឯកឧត្តម កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា និងឯកឧត្តម ជាវ តាយ អភិបាល​នៃគណៈអភិបាលខេត្តពោធិ៍សាត់ ។

រោងចក្រថ្មីនេះ មានឈ្មោះថា ស្នេថេក ឈីន (SchneiTec CHINT) ​ដែលត្រូវបានបង្កើតឡើង ពី​ការ​បណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនស្រុក ​ស្នេថេកគ្រុប (SchneiTec Group)និងក្រុមហ៊ុនចិន​ ឈីនគ្រុប (CHINT Group) ​ដោយសាងសង់នៅលើផ្ទៃដីទំហំ ២០ ០០០ ម៉ែត្រការ៉េ។

ក្នុងជំហានទី១ រោងចក្រនេះ ផ្តោតទៅលើការផលិតសម្ភារៈអគ្គិសនីតង់ស្យុងកំរិតមធ្បមគ្រប់ប្រភេទ និង​សម្ភារៈប្រព័ន្ធសូឡាដើរដោយថាមពលពន្លឺព្រះអាទិត្យខ្នាតតូច ។

ថ្លែងក្នុងពិធីនោះ ឯកឧត្តម ស៊ុយ សែម ​ការបណ្ដាក់ទុនរួមគ្នារវាងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុន​ដែល​មានបទពិសោធន៍គ្រឿងបរិក្ខារអគ្គីសនីមកពីប្រទេសចិន បានជួយលើកមុខមាត់ខេត្ត​អោយ​មានសន្ទុះនៃការអភិវឌ្ឍប្រកួតប្រជែងកាន់តែខ្លាំងនៅតំបន់ និងបានផ្តល់ឱកាសការងារក្នុងស្រុកបានកាន់តែច្រើនផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម កែវ រតនៈ ​ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយ​ស្រុកក្រគរ និងស្រុកកណ្តៀង បានលើកឡើងថា ពិធីសម្ពោធបើកអោយដំណើរការរោងចក្រ​ក្នុង​ថ្ងៃនេះជា សេចក្តីរីករាយសម្រាប់ប្រជាជនកម្ពុជា​ទាំងមូល ជាពិសេសគឺសម្រាប់ប្រជាជន​ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ​ដោយសារតែប្រទេសកម្ពុជា​ពីមុនពោពេញដោយសង្គ្រាម តែដោយសារមាននយោបាយឈ្នះរបស់សម្តេចតេជោ​ បានធ្វើអោយកម្ពុជាមានសន្តិភាព ទើប​មានការអភិវឌ្ឍជាហូរហែ ​នៅតាមតំបន់អស្ថេរភាពពីមុន ៕

អត្ថបទ៖ ពៅ ភិរុណ


អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        154
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        152
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm