
ឪពុកម្តាយកូនៗដែលមានជំងឺគ្រាប់ឈាមក្រហមពីកំណើតនៅក្នុងប្រទេសឥណ្ឌា និយាយថា ពួកគេមានការខកចិត្តយ៉ាងខ្លាំង ក្រោយការបញ្ចូលឈាមសង្រ្គោះអាយុជីវិតបណ្តាលឲ្យកូនៗរបស់ពួកគេធ្វើតេស្តវិជ្ជមានវីរុសហ៊ីវ ធ្វើឲ្យពួកគេប្រឈមជំងឺ ការរើសអើងក្នុងសង្គម និងភាពមិនប្រាកដប្រជា ។
ជំងឺគ្រាប់ឈាមក្រហមពីកំណើត ឬហៅម្យ៉ាងទៀតថា ជាជំងឺតំណពូជពីឪពុក ឬម្តាយ ឬអាចទាំងម្តាយទាំងឪពុកដែលមានជំងឺនេះ រួចបន្តទៅកូន ដែលធ្វើឲ្យរាងកាយមានអេម៉ូក្លូប៊ីនតិចជាងធម្មតា ដែលមិនអាចដឹកជញ្ជូនអុកស៊ីសែន ទៅចិញ្ចឹមរាងកាយបាន ។
ជំងឺគ្រាប់ឈាមក្រហមពីកំណើត ឬហៅម្យ៉ាងទៀតថា ជាជំងឺតំណពូជពីឪពុក ឬម្តាយ ឬអាចទាំងម្តាយទាំងឪពុកដែលមានជំងឺនេះ រួចបន្តទៅកូន ដែលធ្វើឲ្យរាងកាយមានអេម៉ូក្លូប៊ីនតិចជាងធម្មតា ដែលមិនអាចដឹកជញ្ជូនអុកស៊ីសែន ទៅចិញ្ចឹមរាងកាយបាន ។
កាលពីថ្ងៃពុធ ក្រុមអាជ្ញាធរនៅរដ្ឋភាគកណ្តាល Madhya Pradesh និយាយថា ក្មេងៗ ៥នាក់ មានជំងឺគ្រាប់ឈាមក្រហមពីកំណើត អាយុចន្លោះពី ៣ឆ្នាំ ដល់ ១៥ឆ្នាំ បានធ្វើតេស្តវិជ្ជមានវីរុសហ៊ីវ បង្កឲ្យមានក្តីបារម្ភយ៉ាងខ្លាំងចំពោះវិធីបញ្ចូលឈាម ។ គណៈកម្មាធិការ ត្រូវបានបង្កើតឡើង ដើម្បីស៊ើបអង្កេតលើករណីមួយនេះ ។
ករណីនេះដែរ បានកើតមានឡើង បន្ទាប់ពីឧបទ្ទេវហេតុស្រដៀងគ្នានៅរដ្ឋភាគខាងកើត Jharkhand កាលពីរយៈពេលប៉ុន្មានសប្តាហ៍មុន ជាទីដែលក្មេងៗ ៥នាក់មានជំងឺគ្រាប់ឈាមក្រហមពីកំណើត អាយុ ៨ឆ្នាំទាំងអស់គ្នា ត្រូវបានរកឃើញឆ្លងវីរុសហ៊ីវ ក្រោយការបញ្ចូលឈាមនៅមន្ទីរពេទ្យរដ្ឋ ។
ទិន្នន័យរដ្ឋាភិបាលបង្ហាញថា នៅក្នុងប្រទេសឥណ្ឌា មនុស្សជាង ២,៥លាននាក់ រស់នៅជាមួយវីរុសហ៊ីវ ក្នុងនោះករណីឆ្លងថ្មី ៦៦.៤០០នាក់ជារៀងរាល់ឆ្នាំ ។ មនុស្សជាង ១,៦លាននាក់ ត្រូវការការព្យាបាលអស់មួយជីវិតនៅមណ្ឌលសុខភាពព្យាបាលដោយថ្នាំប្រឆាំងជំងឺអេដស៍ ៕