បាតុករបង់ក្លាដែសទាមទារឲ្យចាប់ខ្លួនអ្នកសម្លាប់មេដឹកនាំនិស្សិត

2025/12/20 07:30:42 pm        193

ក្រុមបាតុករបានប្រមូលផ្តុំគ្នា នៅទូទាំងប្រទេសបង់ក្លាដែស កាលពីថ្ងៃសុក្រ (ទី១៩ ខែធ្នូ) ដែលជាថ្ងៃទី២ ជាប់គ្នា ដោយអំពាវនាវឲ្យមានការចាប់ខ្លួនខ្មាន់កាំភ្លើងដែលបានបាញ់សម្លាប់បុគ្គលដ៏សំខាន់ នៅក្នុងការបះបោរគាំទ្រលទ្ធិប្រជាធិបតេយ្យ កាលពីឆ្នាំមុន។

ខណៈដែលព័ត៌មានបានផ្សព្វផ្សាយថា មេដឹកនាំនិស្សិតអាយុ ៣២ឆ្នាំ ឈ្មោះ Sharif Osman Hadi បានបាត់បង់ជីវិតហើយ នៅឯមន្ទីរពេទ្យ ក្នុងប្រទេសសិង្ហបុរី កាលពីថ្ងៃព្រហស្បតិ៍ ហ្វូងមនុស្សបាននាំគ្នាចេញមកតាមដងផ្លូវ ដើម្បីបង្ហាញការកាន់ទុក្ខ និងការមានកំហឹងយ៉ាងខ្លាំងក្លា។

លោក Hadi ត្រូវបានខ្មាន់កាំភ្លើងពាក់ម៉ាស់បាញ់ប្រហារ ខណៈដែលកំពុងចាកចេញពីវិហារឥស្លាមមួយ ក្នុងរដ្ឋធានី Dhaka កាលពីសប្តាហ៍មុន។ ដំបូងឡើយ រូបលោកបានរងរបួស ហើយត្រូវបានបញ្ជូនទៅប្រទេសសិង្ហបុរី ដើម្បីព្យាបាល ប៉ុន្តែនៅទីបំផុត រូបគេក៏បានបាត់បង់ជីវិត ដោយសាររបួស។

នៅទីក្រុង Dhaka កាលពីថ្ងៃសុក្រ បាតុករម្នាក់ឈ្មោះ Sajid Al Adeeb បានប្រាប់សារព័ត៌មានថា៖ «មនុស្សបានប្រមូលផ្តុំគ្នានៅទីនេះទាមទារឲ្យមានការចាប់ខ្លួនអ្នកដែលបានសម្លាប់លោក Hadi ជាបន្ទាន់»។

ការតវ៉ាក៏ត្រូវបានធ្វើឡើងផងដែរ នៅក្នុងទីក្រុង Gazipur, Sylhet និង Chattogram នៅថ្ងៃសុក្រនោះ។ ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Volker Turk បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា «លោកមានការព្រួយបារម្ភយ៉ាងខ្លាំង» ចំពោះការសម្លាប់លោក Hadi នេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        114
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        108
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm