UN៖ ប៊ូរុនឌីពិបាកដោះស្រាយ ខណៈមនុស្សរាប់ម៉ឺននាក់ ភៀសខ្លួនចេញពីអំពើហិង្សាកុងហ្គោ

2025/12/20 07:32:54 pm        217

ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃសុក្រ (ទី១៩ ខែធ្នូ) បានឲ្យដឹងថា ជម្លោះនៅប្រទេសកុងហ្គោ បានធ្វើឲ្យមានជនភៀសសឹកជាង ៨៤.០០០នាក់ ចូលទៅក្នុងប្រទេសជិតខាងប៊ូរុនឌី ក្នុងខែនេះ ជាការចូលទៅយ៉ាងគំហុកក្នុងចំនួនដ៏ច្រើនជាលើកទី២ នៅឆ្នាំនេះ ដែលជាកម្រិតហួសពីសមត្ថភាពឆ្លើយតបរបស់ប្រទេសនេះ។

កិច្ចព្រមព្រៀងសន្តិភាពដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក ត្រូវបានចុះហត្ថលេខាកាលពីខែមិថុនា រវាងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងរ៉្វាន់ដា ប៉ុន្តែការប្រយុទ្ធគ្នា រវាងក្រុមឧទ្ទាម M23 ដែលគាំទ្រដោយរ៉្វាន់ដា និងកងទ័ពកុងហ្គោ បានបន្តមាននៅជុំវិញទីក្រុង Uvira ភាគខាងកើត។ រ៉្វាន់ដាតែងតែបដិសេធជានិច្ចថា មិនបានគាំទ្រក្រុម M23 ឡើយ ហើយបានដាក់ការទទួលខុសត្រូវទៅលើកងកម្លាំងកុងហ្គោ និងប៊ូរុនឌី សម្រាប់ការប្រយុទ្ធគ្នាជាថ្មី។ របាយការណ៍មួយរបស់ក្រុមអ្នកជំនាញរបស់ UN កាលពីខែកក្កដា បានវាយតម្លៃថា ប្រទេសរ៉្វាន់ដាបានអនុវត្តការបញ្ជា និងការគ្រប់គ្រងលើក្រុមឧទ្ទាម M23។

តាមរយៈសេចក្តីថ្លែងការណ៍មួយ UNHCR (ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន) បានឲ្យដឹងថា៖ «មនុស្សរាប់ពាន់នាក់ដែលឆ្លងព្រំដែនដោយថ្មើរជើង និងតាមទូកជារៀងរាល់ថ្ងៃ បានមានកម្រិតលើសធនធានឆ្លើយតបក្នុងស្រុក ដោយបង្កើតឲ្យមានគ្រោះអាសន្នមនុស្សធម៌ដ៏ធំដែលទាមទារឲ្យមានការគាំទ្រជាសកលជាបន្ទាន់»។ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស តំណាងរបស់ UNHCR លោកស្រី Brigitte Mukanga-eno បានប្រាប់អ្នកសារព័ត៌មានថា ទូកដែលពេញទៅដោយជនភៀសខ្លួន កំពុងទៅដល់ជារៀងរាល់ថ្ងៃឆ្លងកាត់បឹង Tanganyika ពីតំបន់ South Kivu ដែលរងប៉ះពាល់ នៅជុំវិញទីក្រុង Uvira ទោះបីជាមានការសន្យាដកកងកម្លាំងពីសំណាក់ក្រុម M23 ក៏ដោយ។

UNHCR បានឲ្យដឹងថា កាលពីដើមឆ្នាំនេះ ជម្លោះដូចគ្នា នៅក្នុងប្រទេសកុងហ្គោ បានជំរុញឲ្យមនុស្ស ៧០.០០០នាក់រត់ភៀសខ្លួនទៅប៊ូរុនឌី ជាអ្វីដែលនាពេលនោះ គឺជាចូលយ៉ាងគំហុកដ៏ច្រើនបំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍ ហើយមានតែពាក់កណ្តាលនៃពួកគេប៉ុណ្ណោះ បានត្រឡប់ទៅប្រទេសវិញ៕

អត្ថបទដែលទាក់ទង

បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1
លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ

2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm