អ៊ីរ៉ង់ប្រឆាំងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើមន្ត្រី ICC ចំនួន ២នាក់ បន្ថែមទៀត

2025/12/20 01:41:48 pm        68

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei កាលពីថ្ងៃសុក្រ បានថ្កោលទោសការដាក់ទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោនលើមន្ត្រីពីររូបទៀតនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ជុំវិញ «ការចូលរួមដោយផ្ទាល់»របស់ពួកគេ នៅក្នុងការស៊ើបអង្កេតដែលកំពុងបន្តរបស់តុលាការ ICC ប្រឆាំងនឹង អ៊ីស្រាអែល។

លោកបានធ្វើការអត្ថាធិប្បាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X មួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានប្រកាសពីការដាក់ទណ្ឌកម្មប្រឆាំងនឹងចៅក្រម ICC លោក Gocha Lordkipanidze មកពីប្រទេសហ្ស៊កហ្ស៊ី និងលោក Erdenebalsuren Damdin មកពីប្រទេសម៉ុងហ្គោលី។

លោក Baghaei បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន «បង្កើនសម្ពាធ និងដាក់ទណ្ឌកម្ម» លើអ្នកដែលស្វែងរកការទាមទារឲ្យ«ឧក្រិដ្ឋជនសង្គ្រាមប្រល័យពូជសាសន៍»ទទួលខុសត្រូវ ដែលបង្ហាញពី«និទណ្ឌភាពក្នុងទម្រង់ដ៏ច្បាស់លាស់ និងឃោរឃៅបំផុត ហើយនិងភាពមិនប្រក្រតីខាងសីលធម៌យ៉ាងជ្រាលជ្រៅ»។

តុលាការ ICC បានបដិសេធយ៉ាងដាច់ខាតចំពោះទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍។

យោងតាមតុលាការនេះ ទីក្រុងវ៉ាស៊ីនតោនធ្លាប់បានដាក់ទណ្ឌកម្មលើមន្ត្រី ICC ចំនួន ៩នាក់។

ទណ្ឌកម្មទាំងនេះ បានកើតឡើងបន្ទាប់ពីការសម្រេចចិត្តរបស់តុលាការដែលមានមូលដ្ឋាននៅទីក្រុងឡាអេកាលពីឆ្នាំមុន ក្នុងការចេញដីកាចាប់ខ្លួនមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលពីររូប រួមទាំងនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនៅតំបន់ហ្កាហ្សា ក៏ដូចជាការស៊ើបអង្កេតជាបន្តបន្ទាប់របស់តុលាការ ICC ទៅលើឧក្រិដ្ឋកម្មសង្គ្រាមរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន៕

អត្ថបទដែលទាក់ទង

ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីន៖ ជនជាតិប៉ាឡេស្ទីនជាង ៤០០នាក់ ត្រូវបានសម្លាប់ ក្នុងអំឡុងពេលបទឈប់បាញ់ជាមួយអ៊ីស្រាអែល
2025/12/20 03:46:43 pm        1
ក្រសួង៖ ស៊ីរីនឹងបង្កើនកិច្ចខិតខំប្រឹងប្រែងប្រឆាំងភេរវកម្មនៅក្នុងតំបន់ដែលក្រុមរដ្ឋអ៊ីស្លាម នៅតែសកម្ម
2025/12/20 03:26:30 pm        1
ស៊ុយអែតកោះអញ្ជើញឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ បន្ទាប់ពីមានរបាយការណ៍អំពីការកាត់ទោសប្រហារជីវិតពលរដ្ឋម្នាក់
2025/12/20 03:04:38 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក៖ អាមេរិកសង្ឃឹមថា ថៃ និងកម្ពុជា នឹងស្តារបទឈប់បាញ់ឡើងវិញ នៅថ្ងៃទី២២ ឬ ២៣ ខែធ្នូនេះ

2025/12/20 04:00:29 pm
​ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីន៖ ជនជាតិប៉ាឡេស្ទីនជាង ៤០០នាក់ ត្រូវបានសម្លាប់ ក្នុងអំឡុងពេលបទឈប់បាញ់ជាមួយអ៊ីស្រាអែល
2025/12/20 03:46:43 pm
​ក្រសួង៖ ស៊ីរីនឹងបង្កើនកិច្ចខិតខំប្រឹងប្រែងប្រឆាំងភេរវកម្មនៅក្នុងតំបន់ដែលក្រុមរដ្ឋអ៊ីស្លាម នៅតែសកម្ម
2025/12/20 03:26:30 pm
​ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន កោតសរសើរស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដែលរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនពលរដ្ឋបានយ៉ាងល្អ
2025/12/20 03:23:24 pm
​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បើកមហោស្រពសិប្បកម្មច្នៃប្រតិដ្ឋ និងពិព័រណ៍ស្តីពីតម្បាញសូត្រប្រពៃណីខ្មែរ
2025/12/20 03:15:40 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/12/19 12:27:52 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/12/15 08:16:46 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/12/18 02:31:01 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2025/12/20 09:23:58 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am