IPC៖ ស្ថានភាពទុរ្ភិក្ស ត្រូវបានទប់ស្កាត់ នៅហ្កាហ្សា ប៉ុន្តែមនុស្ស ១,៦លាននាក់ នៅតែប្រឈមភាពអត់ឃ្លានកម្រិតវិបត្តិ

2025/12/20 09:56:34 pm        269

ស្ថានភាពទុរ្ភិក្ស នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ត្រូវបានកាត់បន្ថយជាបណ្ដោះអាសន្ន បន្ទាប់ពីមានការថយចុះនូវអរិភាព និងការធ្វើឲ្យប្រសើរឡើងនូវការទទួលបានស្បៀងអាហារមនុស្សធម៌ និងពាណិជ្ជកម្ម ប៉ុន្តែស្ថានភាពទាំងមូលនៅតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរដដែល។ នេះបើយោងតាមការរកឃើញថ្មីដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ (ទី១៩ ខែធ្នូ) ដោយស្ថាប័នចាត់ចំណាត់ដំណាក់កាលសន្តិសុខស្បៀងអាហាររួម (IPC)។

ការវិភាគនោះបានឲ្យដឹងថា ចន្លោះថ្ងៃទី១៦ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ មនុស្សប្រហែល ១,៦លាននាក់ ឬ ៧៧ភាគរយនៃចំនួនប្រជាជន បានជួបប្រទះនូវកម្រិតអសន្តិសុខអាហារធ្ងន់ធ្ងរដែលត្រូវបានចាត់ថ្នាក់ជាដំណាក់កាលទី៣ (វិបត្តិ) របស់ IPC ឬអាក្រក់ជាងនេះទៅទៀត។ នេះរួមបញ្ចូលទាំងមនុស្សជាងកន្លះលាននាក់ នៅក្នុងគ្រាអាសន្ន (IPC ដំណាក់កាលទី 4) និងមនុស្សជាង ១០.០០០នាក់ ប្រឈមនឹងគ្រោះមហន្តរាយ (ដំណាក់កាលទី៥ របស់ IPC) ដែលជាចំណាត់ថ្នាក់ធ្ងន់ធ្ងរបំផុត។

បើទោះបីជាការវិត្តន៍ថ្មីៗនេះ ស្របពេលមានបទឈប់បាញ់ដ៏ផុយស្រួយ ដែលរួមទាំងផែនការសន្តិភាពដែលត្រូវបានស្នើឡើង និងដែលបានធ្វើឲ្យប្រសើរឡើងនូវលំហូរអាហារ បានជួយសម្រួលដល់ស្ថានភាពធ្ងន់ធ្ងរបំផុតក៏ដោយ ក៏ IPC បានព្រមានថា ស្ថានភាពនៅតែធ្ងន់ធ្ងរដដែល។

ចាប់ពីថ្ងៃទី១ ខែធ្នូ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ មនុស្សប្រហែល ១,៦លាននាក់ នៅតែត្រូវបានគេរំពឹងថា នឹងប្រឈមនឹងកម្រិត «វិបត្តិ ឬកាន់តែអាក្រក់» នៃអសន្តិសុខស្បៀងអាហារ។ នេះរួមបញ្ចូលទាំងមនុស្សប្រមាណ ៥៧១.០០០នាក់ នៅក្នុងស្ថានភាពគ្រោះអាសន្ន និងប្រហែល ១.៩០០នាក់ នៅក្នុងគ្រោះមហន្តរាយ ដែលឆ្លុះបញ្ចាំងពីការថយចុះនូវកម្រិតធ្ងន់ធ្ងរបំផុត ប៉ុន្តែមិនមែនជាការវិលត្រឡប់ទៅរកស្ថិរភាពវិញនោះឡើយ៕




អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        116
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        110
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        108

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm