រដ្ឋមន្ត្រីការបរទេសលោក Marco Rubio បានថ្លែងប្រាប់អ្នកយកព័ត៌មានថា សហរដ្ឋអាមេរិកបន្តចែករំលែកព័ត៌មានចារកម្មជាមួយអ៊ុយក្រែន។
ដោយធ្វើអត្ថាធិប្បាយអំពីទស្សនវិស័យសម្រាប់ការដោះស្រាយវិបត្តិអ៊ុយក្រែន លោក Rubio បានកត់សម្គាល់ថា៖«គ្មាននរណាម្នាក់បាននិយាយថា អ៊ុយក្រែនគឺជាចំណុចសូន្យទាក់ទងនឹងផលប្រយោជន៍ជាតិរបស់យើងទេ» ដោយបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន «បានលក់អាវុធរាប់ពាន់លានដុល្លារដល់ពួកគេ»។
លោក Rubio បាននិយាយថា៖«យើងបន្តផ្តល់ការគាំទ្រផ្នែកចារកម្មដល់ពួកគេ។ លោកប្រធានាធិបតីបានដាក់ទណ្ឌកម្មលើកសហព័ន្ធរុស្ស៊ី។ លោកបានដាក់ទណ្ឌកម្មប្រេង។ ទណ្ឌកម្មប្រេងទាំងអស់ មនុស្សគ្រប់គ្នាចង់ឲ្យលោកធ្វើ។ លោកប្រធានាធិបតី បានធ្វើវារួចហើយ។ លោកបានធ្វើវាកាលពីមួយខែកន្លះ កន្លងមកនេះ »៕