លោក PUTIN៖ រុស្ស៊ីប្រឆាំងនឹងការដាក់ពង្រាយអាវុធនៅក្នុងលំហអាកាស

2025/12/20 05:14:21 pm        66

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃសុក្រថា រុស្ស៊ីប្រឆាំងនឹងការដាក់ពង្រាយអាវុធនៅក្នុងលំហអាកាស ដោយសង្កត់ធ្ងន់ថា ទីក្រុងមូស្គូមិនឃើញមានការគំរាមកំហែងណាមួយទាក់ទងនឹងការពិភាក្សាថ្មីៗអំពីផ្កាយដុះកន្ទុយ 3I/ATLAS នោះទេ។

ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានប្រចាំឆ្នាំរបស់លោក លោក ពូទីន បានច្រានចោលការរំពឹងទុកជុំវិញផ្កាយដុះកន្ទុយ 3I/ATLAS។

លោក ពូទីន បានថ្លែងថា៖«នេះគឺជាអាវុធសម្ងាត់របស់យើង យើងនឹងប្រើវាជាជម្រើសចុងក្រោយប៉ុណ្ណោះ»។

លោកបានបន្ថែមថា៖«ប៉ុន្តែដោយនិយាយឲ្យចំទៅ យើងប្រឆាំងនឹងការដាក់ពង្រាយអាវុធនៅក្នុងលំហអាកាសជាទូទៅ។ ពុំមានការគំរាមកំហែងក្នុងករណីនេះទេ»។

លោក ពូទីន បានពន្យល់ថា វត្ថុដែលកំពុងពិភាក្សានេះ មិនមានប្រភពដើមដែលត្រូវបានគេបង្កើតឡើងទេ ហើយមិនបង្កគ្រោះថ្នាក់ដល់ផែនដីទេ ដោយបន្ថែមថា វាគឺជាផ្កាយដុះកន្ទុយ ដែលអ្នកវិទ្យាសាស្ត្រកំពុងតាមដាន ហើយមានទីតាំងស្ថិតនៅចម្ងាយរាប់រយលានគីឡូម៉ែត្រពីផែនដី៕

អត្ថបទដែលទាក់ទង

បេសកជនចិនអំពាវនាវឲ្យមានកិច្ចខិតខំប្រឹងប្រែង ដើម្បីទម្លាយភាពជាប់គាំងនយោបាយរបស់ប្រទេស លីប៊ី
2025/12/20 05:21:48 pm        1
លោក PUTIN៖ រុស្ស៊ីប្រឆាំងនឹងការដាក់ពង្រាយអាវុធនៅក្នុងលំហអាកាស
2025/12/20 05:14:21 pm        1
អ៊ុយក្រែននិយាយថា ខ្លួនបានវាយប្រហារឧបករណ៍ខួងប្រេង និងនាវាល្បាតរបស់រុស្ស៊ី នៅសមុទ្រ កាសព្យែន
2025/12/20 05:11:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ និងឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជានៅទិសយោធភូមិភាគទី៣ យោធភូមិភាគទី៤ និងយោធភូមិភាគទី៥

2025/12/20 06:38:56 pm
​ឯកឧត្តមសាស្រ្តាចារ្យជំនួយ បុិច សុធី បានអញ្ជើញចុះពិនិត្យ ការបម្រើសេវាសុខាភិបាល នៅតាមមន្ទីរពេទ្យបង្អែកខេត្ត ស្រុក និងមណ្ឌលសុវត្ថិភាព ក្នុងខេត្តសៀមរាប ឧត្តមានជ័យ ព្រះវិហារ និងប៉ៃលិន
2025/12/20 06:36:19 pm
​«ពួកយើងមិនទៅណាចោលបងប្អូននោះទេ គឺពួកយើងនឹងនៅបន្តរួបរួមគ្នាជាធ្លុងមួយដើម្បីឆ្លងផុតគ្រាលំបាកនេះជាមួយគ្នា»
2025/12/20 06:00:10 pm
​លោកសាស្រ្តាចារ្យរង លូ លីឃាង «សាមគ្គីភាពពិតជាសំខាន់ ក្នុងការបម្រើសេវាជូនពលរដ្ឋប្រកបដោយគុណភាព សុវតិ្ថភាពខ្ពស់»
2025/12/20 05:54:06 pm
​បេសកជនចិនអំពាវនាវឲ្យមានកិច្ចខិតខំប្រឹងប្រែង ដើម្បីទម្លាយភាពជាប់គាំងនយោបាយរបស់ប្រទេស លីប៊ី
2025/12/20 05:21:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/12/19 12:27:52 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/12/15 08:16:46 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/12/18 02:31:01 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2025/12/20 09:23:58 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am