Keisuke Honda ទៅលេង​ឲ្យ​ក្លិប​បាល់ទាត់​នៅ​ប្រទេស​អា​ស៊ៃ​បៃ​ហ្ស​ង់​

2021/04/27 09:59:58 am        156

បាល់ទាត់៖ យោងតាម​សេចក្តីរាយការណ៍​ របស់​សារព័ត៌មាន​ជប៉ុនក្យូ​ដូឲ្យ​ដឹងថា ​អតីត​កីឡាករ​ជម្រើស​ជាតិ​ជប៉ុន និង​បច្ចុប្បន្ន​ជា​អ្នកចាត់ការ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា Keisuke Honda នឹង​ចុះ​ហត្ថលេខា​ជាមួយ​ក្លិប​បាល់ទាត់​ក្នុង​លី​គ​កំពូល ​នៃ​ប្រទេស​អា​ស៊ៃ​បៃ​ហ្ស​ង់ Neftci PFK ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។​

Honda វ័យ​ ៣៤​ឆ្នាំដែល​ក្លិប​មាន​មូលដ្ឋាន​នៅ​ទីក្រុង​បា​គូនិយាយថា​ កំពុង​ស្ថិតនៅ​អា​ស៊ៃ​បៃ​ហ្ស​ង់ គ្មាន​ក្លិប​លេងតាំងតែ​ចាកចេញ​ពី​ក្លិប​ប្រេ​ស៊ី​ល Botafogo ​ឆ្នាំ​កន្លងទៅ​។ ក្រោយមក រូបគេ​បានបង្ហាញ​ខ្លួន​នៅក្នុង​ក្លិប ​Portimonense ​របស់​ប្រទេស​ព័រទុយហ្កាល់ តែ​បានបញ្ចប់​កិច្ចសន្យា​វិញ បន្ទាប់ពី​ក្លិប​មិនអាច​ចុះឈ្មោះ​ទាន់ពេល​។​ អា​ស៊ែ​បៃ​ហ្ស​ង់ជា​ប្រទេស​ទី​៧​ ផ្សេងគ្នា​ដែល Honda លេងឲ្យបន្ទាប់ពី​ធ្លាប់​លេង​ឲ្យ​ក្លិប​នៅ​ហូ​ឡង់ រុស្ស៊ី អ៊ីតាលី​ម៉ិចស៊ិក អូស្ត្រាលី និង​ប្រេ​ស៊ី​ល​។​ សូម​ជម្រាបជូន​ថា​ Honda ដែល​ឥឡូវនេះ​ជា​អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ​កម្ពុជា ជា​កីឡាករ​ជប៉ុន​តែមួយគត់​ដែល​រកបាន​គ្រាប់​បាល់​ ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ ៣​ផ្សេងគ្នា​។

​និយាយ​ពី​បាល់ទាត់​កម្ពុជា​អ្វីដែល​គូ​រឲ្យ​កត់សម្គាល់ ក្រោម​ការដឹកនាំ​បង្ហាត់បង្ហាញ​ពី Honda និង​លោក Felix Dalmas ​ក្រុមបាល់ទាត់​កម្ពុជា​ធ្វើបាន​ល្អ​ក្នុង​ប្រវត្តិសាស្ត្រ ​ដោយ​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​កីឡា​ស៊ី​ហ្គេម ២០១៩ នៅ​ប្រទេស​ហ្វីលីពីន​។ ប៉ុន្តែ​សម្រាប់​យុទ្ធនាការ​ជម្រុះ​បាល់ទាត់​ពិភពលោក ២០២២ និង​ជើងឯក​អាស៊ី​២០២៣ ជម្រើសជាតិ​កម្ពុជា​ធ្វើ​មិនបាន​ល្អ​ទេ ៥​ប្រកួត​ស្មើ​តែ ១​ប្រកួត​ទេក្រៅពីនោះ​ចាញ់​។ យ៉ាងណាក៏ដោយ​ក្នុង​សន្និបាត​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក្រុមការងារ​របស់ Keisuke Honda បាន​ប្តេជ្ញាចិត្ត​ខ្ពស់ស្វែងរក​មេដាយ​ស៊ី​ហ្គេម ឲ្យបាន​ពេល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​ឆ្នាំ​២០២៣ ​ខាងមុខនេះ​៕

អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm