មកទល់ថ្ងៃនេះ មានរយៈពេល១៥ថ្ងៃហើយ យោធាថៃនៅបន្តបាញ់ប្រហារឈ្លានពានចូលទឹកដីកម្ពុជា

2025/12/21 10:47:05 am        124

គិតមកដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥នេះ គឺមានរយៈពេល១៥ ថ្ងៃហើយ ដែលយោធាថៃ នៅបន្តបាញ់ប្រហារឈ្លានពានចូលដែនអធិបតេយ្យភាពកម្ពុជាយ៉ាងឃោរឃៅ ដោយមិនរើសគោលដៅ ខណៈតាំងពីម្សិលមិញមកទល់ព្រឹកនេះ យោធាថៃបានបាញ់ប្រហារចូលក្នុងភូមិសាស្រ្ដខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តពោធិ៍សាត់។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឱ្យដឹងតាមរយៈសន្និសីទសារព័ត៌មាននៅព្រឹកនេះថា ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា ក្នុងគោលដៅឈ្លានពានដែនអធិបតេយ្យរបស់កម្ពុជា គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ រហូតមកទល់ព្រឹកនេះ។ ចំណែក ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ភាគីថៃបានបន្តបាញ់ប្រហារ ឈ្លានពានចូលក្នុងបូរណភាពទឹកដីរបស់កម្ពុជា គិតចាប់ពីម៉ោង ១២ រំលងអាធ្រាត រហូតដល់ម៉ោង ៨:០០ព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥នេះផងដែរ។

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ថា មកទល់ពេលនេះ កងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែ តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ៕

អត្ថបទដែលទាក់ទង

បច្ចុប្បន្នភាពអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ពាក់ព័ន្ធករណីយោធាថៃបន្តការបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជានៅក្នុងយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ គិតមកដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ដែលជាថ្ងៃទី១៥ ហើយ
2025/12/21 12:04:24 pm        1
សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង អញ្ជើញសួរសុខទុក្ខយុទ្ធជនរបួសសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ
2025/12/21 11:39:16 am        2
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះសួរសុខទុក្ខវីរកងទ័ព ដែលរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ
2025/12/21 11:24:56 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បច្ចុប្បន្នភាពអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ពាក់ព័ន្ធករណីយោធាថៃបន្តការបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជានៅក្នុងយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ គិតមកដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ដែលជាថ្ងៃទី១៥ ហើយ

2025/12/21 12:04:24 pm
​មនុស្សរាប់ម៉ឺននាក់ប្រមូលផ្ដុំគ្នានៅរដ្ឋធានីបង់ក្លាដែស គោរពវិញ្ញាណក្ខន្ធមេដឹកនាំយុវជនដែលត្រូវបានសម្លាប់
2025/12/21 11:44:43 am
​អាជ្ញាធរសុខាភិបាលហ្កាហ្សា៖ ចំនួនជនជាតិប៉ាឡេស្ទីននៅហ្កាហ្សា កើនឡើងដល់ ៧០.៩២៥ នាក់
2025/12/21 11:41:44 am
​សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង អញ្ជើញសួរសុខទុក្ខយុទ្ធជនរបួសសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ
2025/12/21 11:39:16 am
​ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះសួរសុខទុក្ខវីរកងទ័ព ដែលរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ
2025/12/21 11:24:56 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/12/21 01:11:17 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/12/15 08:16:46 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/12/20 07:41:24 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2025/12/20 09:23:58 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am