ប្រជាពលរដ្ឋខ្មែរនៅ​ប្រទេសនូវែលហ្សេឡង់ ប្រមូលផ្តុំគ្នាសម្តែង​មតិ​ទាមទារយុត្តិធម៌​ ថ្កោលទោសលើការធ្វើសង្រ្គាមឈ្លានពានរបស់ប្រទេសថៃមកលើប្រទេសកម្ពុជា និងដាក់ញត្តិជូនរដ្ឋាភិបាលប្រទេសនូវែលហ្សេឡង់

2025/12/21 06:13:43 pm        577

ទីក្រុងអូក្លិន​ (Auckland) ប្រទេស​នូវែលហ្សេឡង់៖​ វេលាម៉ោង ១៣:០០ នាទីរសៀល ថ្ងៃអាទិត្យ ទី២១ ខែធ្នូ ឆ្នាំ២០២៥ (ម៉ោងនៅនូវែលហ្សេឡង់) ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅគ្រប់ទិសទីនៃប្រទេសនូវ៉ែលហ្សេឡង់ ចំនួនប្រមាណជាង៤០០ នាក់ បានរួមគ្នាប្រមូលផ្តុំនៅទីលាន Aotea Square ក្នុង ទីក្រុងអូក្លិន ដើម្បីធ្វើការសម្តែងមតិទាម​ទារ​រក​យុត្តិធម៌​ តវ៉ា​ថ្កោលទោសយ៉ាងដាច់អហង្ការ​ ចំពោះសកម្មភាពឈ្លានពាន​អធិបតេយ្យភាព​ទឹក​ដី​ខ្មែរ​ និង​ការ​បាញ់ប្រហារយ៉ាងឃោរឃៅមកលើប្រជាជនស៊ីវិលស្លូតត្រង់កម្ពុជា ដែលបណ្តាលឱ្យមានការស្លាប់បាត់បង់ជីវិត​ និង​រងរបួស​ជាច្រើននាក់ ក៏ដូច​ជាបង្កការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៉ីវិល​ ដូចជាស្ពាន ផ្លូវ ថ្នល់​ និងអាគារដ្ឋបាលផ្សេងៗ ពីសំណាក់កងទ័ពថៃ​។​ ការ​ឈ្លាន​ពាន​ដោយ​ខុសច្បាប់​អន្តរជាតិ​របស់​កងទ័ព​ថៃ​ មក​លេី​កម្ពុជា​ ក៏​បាន​បង្ករឱ្យមាន​ជនភៀសសឹក​រាប់សែននាក់។

ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសនូវែលហ្សេឡង់ បានរួបរួមគ្នា ដើម្បីបង្ហាញពីស្មារតីស្រឡាញ់សន្តិភាព របស់ប្រជាជនកម្ពុជា ទៅកាន់ពិភពលោក ជាពិសេសជំរុញឱ្យគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព និងទាមទារនូវចំណុចសំខាន់ៗដូចខាងក្រោម៖

-​ ទាមទាររកយុត្តិធម៌​ លេី​ការបាញ់ប្រហារ​ពី​សំណាក់​យោធា​ថៃ​ មកលើប្រជាជនស៊ីវិលស្លូតត្រង់កម្ពុជា

-​ ទាមទារឱ្យថៃគោរពកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ យ៉ាងម៉ឺងម៉ាត់

-​ បញ្ឈប់ជាបន្ទាន់នូវការធ្វើសង្រ្គាមឈ្លានពានមកលើកម្ពុជាដោយរំលោភបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ

-​ ទាមទារឱ្យថៃដោះលែងទាហានកម្ពុជា ដែលបានចាប់ខ្លួន ដោយឥតលក្ខខណ្ឌ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ ក្នុងស្មារតីខ្មែរតែ១ ទោះ​ជា​ស្ថិត​នៅ​ក្រៅ​ប្រទេស​ពិត​មែន​ ប៉ុន្តែ​បងប្អូន​ខ្មែរ​ដែរ​រស់​នៅ​ប្រទេស​នូវែលហ្សេឡង់​ ក៏ដូចជា​និស្សិត​ខ្មែរ​ដែល​បន្ត​ការ​សិក្សា​នៅ​ទីនេះ​ ពួក​គេ​បាន​ក្រោក​ឈរ​ និង​បន្ត​រួបរួម​គ្នា​ជាឆ្លុង​មួយ​នៅ​ក្នុង​គ្រា​លំបាក​នេះ​ ដោយ​បាន​ធ្វើ​នូវ​សកម្មភាព​ប្រមូល​មូលនិធិ​ជួយ​ដល់​ជនភៀសសឹក​ជា​បន្ត​បន្ទាប់​។

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm