ឯកឧត្តម ហេង សួរ នាំយកអំណោយសម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនគណៈកម្មាធិការគណបក្សខេត្តកោះកុង សម្រាប់ផ្តល់ជូនវីរកងទ័ពដ៏អង់អាចក្លាហាន និងបងប្អូនប្រជាពលរដ្ឋភៀសសឹក នៅក្នុងខេត្តកោះកុង

2025/12/21 03:49:10 pm        107

កោះកុង៖ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តម ហេង សួរ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានផ្នែករាជធានី ខេត្ត នៃយុវជនគណបក្សថ្នាក់កណ្តាល បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ជាសម្ភារគ្រឿងឧបភោគបរិភោគ ជូនលោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការគណបក្សខេត្តកោះកុង សម្រាប់ផ្តល់ជូនវីរកងទ័ពដ៏អង់អាចក្លាហាន និងបងប្អូនប្រជាពលរដ្ឋភៀសសឹក ចំនួន ១ ០០០គ្រួសារ នៅក្នុងភូមិសាស្រ្តខេត្តកោះកុង។

ក្នុងពិធីប្រគល់-ទទួលអំណោយនេះ​ ឯកឧត្តម ហេង សួរ បានប្រគល់ជូនលោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការគណបក្សខេត្តកោះកុង និង ឯកឧត្តម ថុង ណារុង អនុប្រធាន​គណៈកម្មាធិការ​គណបក្សខេត្តកោះកុង ព្រមទាំងមានការចូលរួមពី យុវជនគណបក្សខេត្តកោះកុង និងក្រុមជំនួយការផ្នែករាជធានី ខេត្ត នៃយុវជនគណបក្សថ្នាក់កណ្តាល។

ថ្លែងក្នុងពិធីនេះ លោកជំទាវ បានគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ជូនចំពោះ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ដែលបានឧបត្ថម្ភជាគ្រឿងឧបភោគ តាមរយៈយុវជនគណបក្សថ្នាក់កណ្តាល ដែលជាគុណប្រយោជន៍ដ៏ថ្លៃថ្លាជូនដល់ប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅ​បណ្តោះអាសន្ននៅទីតាំងមានសុវត្ថិភាព ក្នុងខេត្តកោះកុង។

លោកជំទាវ បានបញ្ជាក់ថា រដ្ឋបាលខេត្តកោះកុង រដ្ឋបាលស្រុក ព្រមទាំងស្ថាប័នពាក់ព័ន្ធ កំពុងខិតខំប្រឹងប្រែងរៀបចំទីជម្រក អាហារ ទឹកស្អាត សេវាសុខាភិបាល និងការថែទាំជាចាំបាច់ ដើម្បីឱ្យបងប្អូនរបស់យើងអាចរស់នៅមានសុវត្ថិភាព។

នាឱកាសនេះដែរ ឯកឧត្តម ហេង សួរ ក៏បានពាំនាំនូវការសួរសុខទុក្ខពី សម្តេចធិបតី និងលោកជំទាវបណ្ឌិត តាមរយៈ លោកជំទាវ ចំពោះស្ថានភាពបងប្អូនប្រជាពលរដ្ឋភៀសសឹក​ក្នុងភូមិសាស្រ្តខេត្តកោះកុង ព្រមទាំងថ្លែងអំណរគុណ និងកោតសរសើរដល់ការខិតខំ​ប្រឹងប្រែង​របស់រដ្ឋបាលខេត្ត រដ្ឋបាលស្រុកក៏ដូចជា កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ដែលបានខិតខំយក​ចិត្តទុកដាក់ខ្ពស់ក្នុងការជម្លៀសប្រជាពលរដ្ឋរងគ្រោះពីសង្គ្រាមឈ្លានពានពីយោធាថៃ មកកន្លែងមានសុវត្ថិភាព។

អំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជូនលោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការគណបក្សខេត្តកោះកុង ដើម្បីផ្តល់ជូនវីរកងទ័ពដ៏អង់អាចក្លាហាន និងបងប្អូនប្រជាពលរដ្ឋភៀសសឹកចំនួន ១ ០០០គ្រួសារ ក្នុងនោះ ១គ្រួសារ ទទួលបានរួមមាន៖ អង្ករ, សាច់មាន់ផាត់, ឆៃប៉ូវ, ត្រីងៀត, មីជាតិ, សៀង, ពងទាសាប, ពងទាប្រៃ, ត្រីខ, ទឹកភេសជ្ជៈ និងទឹកសុទ្ធ៕ 

អត្ថបទដែលទាក់ទង

ក្រសួងការពារជាតិកម្ពុជា៖ ករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារយ៉ាងកំរោល ដោយមិនរើសអើង និងមិនរើសគោលដៅ ផ្លោងចូលទីតាំងប្រជាជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជាក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត នាថ្ងៃទី២១ ខែធ្នូ
2025/12/21 07:41:37 pm        1
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមដោយផ្ទាល់ ដើម្បីរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសពរបស់វីរកងទ័ពពលី
2025/12/21 07:24:56 pm        1
រដ្ឋបាលខេត្តកំពង់ឆ្នាំងចុះសួរសុខទុក្ខក្រុមគ្រួសារ និងកុមារភៀសសឹកៗ នៅមណ្ឌលកុមារកំព្រាខេត្ត
2025/12/21 05:47:35 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការពារជាតិកម្ពុជា៖ ករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារយ៉ាងកំរោល ដោយមិនរើសអើង និងមិនរើសគោលដៅ ផ្លោងចូលទីតាំងប្រជាជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជាក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត នាថ្ងៃទី២១ ខែធ្នូ

2025/12/21 07:41:37 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមដោយផ្ទាល់ ដើម្បីរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសពរបស់វីរកងទ័ពពលី
2025/12/21 07:24:56 pm
​រដ្ឋបាលខេត្តកំពង់ឆ្នាំងចុះសួរសុខទុក្ខក្រុមគ្រួសារ និងកុមារភៀសសឹកៗ នៅមណ្ឌលកុមារកំព្រាខេត្ត
2025/12/21 05:47:35 pm
​មកទល់រសៀលនេះយោធាថៃបន្តបាញ់ប្រហារឈ្លានពានដែនអធិបតេយ្យភាពកម្ពុជាលើទីតាំងជាច្រើន
2025/12/21 04:56:46 pm
​ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នាំយកអំណោយជាស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ របស់សម្តេចតេជោ និងសម្តេចធិបតី ជូនដល់បងប្អូនភៀសសឹកក្នុងភូមិសាស្រ្តខេត្តសៀមរាប
2025/12/21 03:58:08 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/12/21 01:11:17 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/12/15 08:16:46 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/12/20 07:41:24 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2025/12/20 09:23:58 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am