
សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែបន្តការបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជានៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគទី៥
១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥
ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥
- ម៉ោង ១៧:៣០នាទី យោធាថៃបានបាញ់កាំភ្លើងធំ និងកាំភ្លើងគាំទ្របាញ់ចូលក្នុងភូមិសាស្ត្រថ្ម ដូន។
ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥
- ម៉ោង ១២:០៥នាទីរំលងអាធ្រាត្រ យោធាថៃបានបាញ់ផ្លោងកាំភ្លើងត្បាល់ចំនួន ៣គ្រាប់ចូលក្នុងភូមិសាស្ត្រប្រាសាទតាមាន់។
- ម៉ោង ៦:១៥នាទី យោធាថៃបានចាប់ផ្តើមបាញ់ផ្លោងកាំភ្លើងធំ រថក្រោះបាញ់បុកចូលភូមិសាស្ត្រថ្មដូន និងប្រាសាទតាមាន់។
- ម៉ោង ៦:២៥នាទី យោធាថៃបានបាញ់ផ្លោងកាំភ្លើងធំ កាំភ្លើងគាំទ្រ និងដ្រូនចូលភូមិសាស្ត្រ ប្រាសាទតាមាន់។
- ម៉ោង ៩:៣១នាទី យោធាថៃបានបាញ់ផ្សែងពុលចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។
- ម៉ោង ១០:០០ ដល់ម៉ោង ១១:០០នាទី យោធាថៃបន្តបាញ់ផ្សែងពុលចូលភូមិសាស្ត្រប្រាសាទព្រះវិហារ, តាថាវ, ភ្នំខ្មោច, ជាំតែ, ភ្នំត្រងោល និងគោល៨។
- ម៉ោង ១១:០០ ដល់ម៉ោង ១៣:០០នាទី យោធាថៃនៅតែបន្តបាញ់កាំភ្លើងធំចូលភូមិសាស្ត្រ ប្រាសាទព្រះវិហារ, តាថាវ, ភ្នំខ្មោច, ជាំតែ និងបានបាញ់ចូលក្នុងភូមិសាស្រ្តប្រាសាទតាមាន់។
- ម៉ោង ១៣:០០នាទី ដល់ម៉ោង ១៤:០០នាទី យោធាថៃបានចាប់ផ្តើមបាញ់កាំភ្លើងធំ កាំភ្លើងត្បាល់, រថក្រោះបាញ់បុក និងកម្លាំងថ្មើរជើង ដោយបាញ់ពីចម្ងាយចូលភូមិសាស្ត្រចាន់ក្រហម, ភ្នំខ្មោច, និងជាំតែ និងបានប្រើប្រាស់ដ្រូនខ្នាតធំទម្លាក់គ្រាប់បែក និងបានប្រើប្រាស់បាញ់កាំភ្លើងធំចូលភូមិសាស្រ្តប្រាសាទតាមាន់។
- ម៉ោង ១៤:០០ ដល់ម៉ោង ១៥:០០នាទី យោធាថៃបានបន្តបាញ់ប្រហារ ដោយប្រើប្រាស់កាំភ្លើង DK (១០៦) ចល័តលើរថយន្តចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។
២. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ គិតចាប់ពីម៉ោង ១២:០០នាទីរំលងអាធ្រាត្រ រហូតដល់ម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២៥
- ម៉ោង ៥:៥០នាទី យោធាថៃបន្តបាញ់ផ្លោងចូលភូមិសាស្រ្តបឹងត្រកួន។
- ម៉ោង ៦:០៩នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យ របស់កម្ពុជាលើភូមិសាស្រ្តភូមិព្រៃចាន់។
- ចាប់ពីម៉ោង ៧:០០នាទី ដល់ម៉ោង ១០:០០នាទី យោធាថៃបានបន្តបាញ់ផ្លោងចូលភូមិសាស្ត្របឹងត្រកួន។
- ម៉ោង ៧:០៩នាទី និងម៉ោង ៩:២៧នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។
- ម៉ោង ១១:៤០នាទី យោធាថៃបានប្រើប្រាស់រថក្រោះបាញ់ផ្លោងចូលភូមិសាស្ត្របឹងព្រីង និងបឹងត្រកួន។
- ម៉ោង ១៣:០១នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់បែកចំនួន ២គ្រាប់ចូលភូមិសាស្ត្រឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
- ម៉ោង ១៣:៣៥នាទី ដល់ម៉ោង ១៥:០៦នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំប្រភេទ ១៥៥ម.ម បាញ់ផ្លោងចំនួន ១៣គ្រាប់ ចូលភូមិសាស្រ្តសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។
- ម៉ោង ១៣:៥៣នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងយន្តបាញ់ចូលភូមិសាស្រ្តភូមិចំការគ។
- ម៉ោង ១៣:៥៥នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងត្បាល់, កំាភ្លើងប្រភេទ ១២,៧ម.ម និងកាំភ្លើងប្រភេទ ១៤,៥ម.ម បំពាក់លើរថពាសដែកវាយសន្ធាប់ក្នុងភូមិសាស្ត្រចំការគ។
- ម៉ោង ១៤:០០នាទី ដល់ម៉ោង ១៤:៣០នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំប្រភេទ ១៥៥ម.ម និងកាំភ្លើងត្បាល់បាញ់ផ្លោងចំនួន ២៤គ្រាប់ចូលភូមិសាស្ត្រអូរបីជាន់។
- ម៉ោង ១៤:០២នាទី យោធាថៃបានប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកហោះចូលមកភូមិសាស្រ្តភូមិចំការគ។
- ម៉ោង ១៤:១០នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំប្រភេទ ១៥៥ម.ម បាញ់ផ្លោងចំនួន ១គ្រាប់ ចូលសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។
- ម៉ោង ១៤:១៣នាទី ដល់ម៉ោង ១៥:០០នាទី យោធាថៃបានផ្លោងកាំភ្លើងធំចំនួន ១៣គ្រាប់ចូលភូមិសាស្ត្របឹងត្រកួន។
- ម៉ោង ១៤:១៨នាទី ដល់ម៉ោង ១៥:០៧នាទី យោធាថៃបានបាញ់ផ្លោងកាំភ្លើងត្បាល់ចំនួន ១៤គ្រាប់នៅភូមិព្រៃគប់ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត។
- ចាប់ពីម៉ោង ១៤:៣០នាទី ដល់ម៉ោង ១៦:០០នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំប្រភេទ ១៥៥ម.ម បាញ់ផ្លោងចំនួនប្រមាណ ៥១គ្រាប់ និងប្រភេទត្បាល់ជាច្រើនគ្រាប់ចូលភូមិសាស្ត្រឃុំអូរបីជាន់។
- ម៉ោង ១៤:៣០នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំប្រភេទ ១៥៥ម.ម បាញ់ផ្លោងចំនួន ៦គ្រាប់ចូលភូមិសាស្ត្រសង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត។
- ចាប់ម៉ោង ១៤:៣៦នាទី ដល់ម៉ោង១៤:៥៧នាទី យោធាថៃនៅតែបន្តវាយប្រហារចូលទីតាំងប្រជាជនស៊ីវិល ដោយប្រើប្រាស់កាំភ្លើងធំផ្លោងចំនួន ១១គ្រាប់ ចូលក្នុងភូមិសាស្ត្រសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
- ម៉ោង ១៥:០០នាទី យោធាថៃបន្តបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។
- ម៉ោង ១៥:០៣នាទី យោធាថៃបានបាញ់ផ្លោងកាំភ្លើងធំប្រភេទ ១៥៥ម.ម ចំនួន ១គ្រាប់ ចូលភូមិសាស្ត្រទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
- ម៉ោង ១៥:០៦នាទី យោធាថៃបានបាញ់ផ្លោងកាំភ្លើងធំប្រភេទ ១៥៥ម.ម ចូលភូមិសាស្ត្រសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
- ម៉ោង ១៥:២៥នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងត្បាល់ចំនួន ២គ្រាប់ បាញ់ផ្លោងចូលភូមិសាស្ត្រសង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត។
- ម៉ោង ១៦:០៤នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
- ម៉ោង ១៦:២៥នាទី យោធាថៃបានបាញ់ផ្លោងចូលខាងក្រោយភូមិសាស្រ្តភូមិព្រៃចាន់ និងភូមិជោគជ័យ។
- ម៉ោង ១៦:៤០នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំប្រភេទ ១៥៥ម.ម បាញ់ផ្លោងចំនួន ៣គ្រាប់ ចូលចំនុចខាងជើងរង្វង់មូលស្ទឹងបត់ ភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
កងកម្លាំងរបស់យើងបានប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញប្រឆាំងនឹងសត្រូវឈ្លានពាន និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីការពារបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងម៉ឺងម៉ាត់បំផុត។
សូមគូសបញ្ជាក់ផងដែរថា គិតរហូតមកដល់ម៉ោងនេះ វីរកងទ័ព និងវីរនគរបាលកម្ពុជាបាននឹងកំពុងបន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លាន ពាននៅគ្រប់សមរភូមិទាំងអស់ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។