ចារកម្មអាមេរិកបង្ហាញថា គោលបំណងសង្គ្រាមរបស់លោក Putin នៅអ៊ុយក្រែន មិនមានការផ្លាស់ប្តូរទេ

2025/12/22 03:51:57 pm        177

ប្រភពដែលដឹងពីចារកម្មអាមេរិក បានប្រាប់សារព័ត៌មានរ៉យទ័រថា របាយការណ៍ចារកម្មសហរដ្ឋអាមេរិក នៅតែបន្តព្រមានថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin មិនបានបោះបង់ចោលគោលបំណងរបស់លោក ក្នុងការដណ្តើមយកទឹកដីអ៊ុយក្រែនទាំងមូល និងទាមទារយកផ្នែកខ្លះនៃទ្វីបអឺរ៉ុប ដែលធ្លាប់ជាកម្មសិទ្ធិរបស់អតីតចក្រភពសូវៀតនោះទេ ទោះបីជាកិច្ចប្រឹងប្រែងសន្តិភាពមានសន្ទុះក៏ដោយ។

របាយការណ៍ចារកម្មនេះ បង្ហាញពីរូបភាពខុសគ្នាយ៉ាងខ្លាំងពីអ្វីដែលលើកឡើងដោយលោកប្រធានាធិបតីអាមេរិក Donald Trump និងក្រុមអ្នកចរចាសន្តិភាពអ៊ុយក្រែនរបស់លោក ដែលតែងតែនិយាយថា លោក Putin ចង់បញ្ចប់ជម្លោះ។ ប្រភពបញ្ជាក់ថា របាយការណ៍ចារកម្មថ្មីៗបំផុត ចុះកាលបរិចេ្ឆទនៅចុងខែកញ្ញា ឆ្នាំ២០២៥ នេះ។

ដំណឹងសម្ងាត់របស់អាមេរិកមានភាពស៊ីសង្វាក់គ្នារហូតមក ចាប់តាំងពីលោក Putin បើកយុទ្ធនាការយោធាទ្រង់ទ្រាយធំនៅឆ្នាំ២០២២ លើអ៊ុយក្រែន។ ប្រភពបានឱ្យដឹងថា របាយការណ៍ចារកម្មភាគច្រើនស្របនឹងទស្សនៈរបស់មេដឹកនាំអឺរ៉ុប និងភ្នាក់ងារចារកម្មទៀតដែលថា លោក Putin ចង់បានអ៊ុយក្រែនទាំងមូល និងទឹកដីនៃរដ្ឋប្លុកសូវៀតពីមុន រួមទាំងសមាជិកនៃសម្ព័ន្ធណាតូផងដែរ។ លោក Putin បានលើកឡើងថា រូបលោកពុំមានបំណងវាយប្រហារសមាជិកណាតូនោះទេ។

លោក Mike Quigley សមាជិកគណៈកម្មាធិការចារកម្មនៃសភាអាមេរិក បាននិយាយក្នុងបទសម្ភាសន៍ជាមួយរ៉យទ័រថា "ចារកម្មតែងតែចង្អុលបង្ហាញថា លោក Putin ចង់បានច្រើនជាងនេះ"។

គួរឱ្យដឹងថា បច្ចុប្បន្នយោងតាមប្រភពបើកចំហ រុស្ស៊ីគ្រប់គ្រងប្រហែល ២០% ទៅហើយនៃទឹកដីអ៊ុយក្រែន រួមទាំងភាគច្រើននៃតំបន់ Luhansk និង Donetsk ជាខេត្តឧស្សាហកម្មនៃតំបន់ Donbas ដ៏ទូលំទូលាយរបស់អ៊ុយក្រែន ផ្នែកខ្លះនៃតំបន់ Zaporizhzhia និង Kherson ព្រមទាំងឧបទ្វីបគ្រីម៉េ ដែលជាតំបន់យុទ្ធសាស្ត្រសមុទ្រខ្មៅផងដែរ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm