វាយកូនបាល់៖ កីឡាករវាយកូនបាល់រុស្ស៊ី Daniil Medvedev បានក្លាយជាកីឡាករទី២៧ ដែលឡើងមកកាន់តំណែងលេខ ១ ពិភពលោក។ កីឡាករវ័យ ២៦ឆ្នាំរូបនេះបានឡើងមកកាន់តំណែងកំពូលរបស់ ATP World Ranking ជំនួសកីឡាករស៊ែប Novak Djokovic ដែលបានកាន់តំណែងនេះអស់រយៈពេល ៣៦១សប្តាហ៍។
Daniil Medvedev ជើងឯក Grand Slam, US Open និងជាជើងឯករង Australian Open ថ្មីៗក៏បានក្លាយជាកីឡាករទី ១ ក្នុងរយៈពេល ១៨ឆ្នាំដែលឡើងមកឈរលេខ ១ ពិភពលោកបន្ទាប់ពីរយៈពេល ១៨ឆ្នាំចុងក្រោយនេះ តំណែងកំពូលនេះត្រូវបានកាន់កាប់ដោយកីឡាករ ៤នាក់រួមមាន Rafael Nadal, Novak Djokovic, Roger Federer និង Andy Murray។ ចុងក្រោយបំផុតដែលគេឃើញកីឡាករថ្មីឡើងឈរលេខ ១ ពិភពលោកគឺកាលពីជាង ៥ឆ្នាំមុននៅពេល Andy Murray ធ្វើបានសំរេចនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦។ Daniil Medvedev ក៏បានក្លាយជាកីឡាកររុស្ស៊ីទី៣ ដែរដែលឡើងមកលំដាប់កំពូលពិភពលោកបន្ទាប់ពី Yevgeny Kafelnikov និង Marat Safin៕
អត្ថបទ៖នាង សុភាវុធ