ក្រុមមន្រ្តី៖ សហរដ្ឋអាមេរិក កំពុងតាមស្ទាក់ចាប់នាវាដឹកប្រេងគ្រឿងទីបី នៅជិតវ៉េណេស៊ុយអេឡា

2025/12/22 05:19:22 pm        117

ក្រុមមន្ត្រីបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ កាលពីថ្ងៃអាទិត្យ (២១ ធ្នូ) ថា កងឆ្មាំល្បាតឆ្នេររបស់សហរដ្ឋអាមេរិក កំពុងតែតាមស្ទាក់ចាប់នាវាដឹកប្រេង ១គ្រឿងទៀតហើយ ក្នុងដែនទឹកអន្តរជាតិ នៅជិតប្រទេសវ៉េណេស៊ុយអេឡា ហើយប្រសិនបើទទួលបានជោគជ័យ នោះនឹងក្លាយជាប្រតិបត្តិការរឹបអូសនាវាលើកទី៣ ក្នុងពេលតិចជាងពីរសប្តាហ៍។

ប្រភពមន្ត្រីអាមេរិកបាននិយាយថា ឆ្មាំល្បាតឆ្នេរសហរដ្ឋអាមេរិក កំពុងតាមប្រមាញ់យ៉ាងសកម្មលើ «កងនាវាងងឹត» ដែលជាប់ទណ្ឌកម្ម ក្នុងអ្វីដែលពួកគេហៅថា ជាផ្នែកមួយនៃការគេចវេសទណ្ឌកម្មខុសច្បាប់របស់នាវាដឹកប្រេងវ៉េណេស៊ុយអេឡា» ដោយការដោតទង់ជាតិក្លែងក្លាយ និងស្ថិតនៅក្រោមដីការរឹបអូសរបស់តុលាការ។

ប្រភពបន្តថា នាវាដឹកប្រេងនោះស្ថិតនៅក្រោមទណ្ឌកម្ម ប៉ុន្តែកម្លាំងអាមេរិក មិនទាន់ស្ទាក់បាននៅឡើយទេ ហើយការស្ទាក់ចាប់អាចមានទម្រង់ផ្សេងៗគ្នា - រួមទាំងការជិះទូកឡោមព័ទ្ធ ឬការហោះហើរទៅជិតនាវា។ ប្រភពមិនផ្តល់ទីតាំងជាក់លាក់សម្រាប់ប្រតិបត្តិការនេះឡើយ ហើយក៏បញ្ជាក់ឈ្មោះនាវាគ្រឿងទី៣ ដែលឆ្មាំល្បាតឆ្នេរកំពុងដេញតាមនោះទេ។

បណ្ដាញឧស្សាហកម្ម បានកំណត់អត្តសញ្ញាណនាវានោះថាឈ្មោះ Bella 1 ជានាវាដឹកប្រេងឆៅដ៏ធំមួយគ្រឿង ដែលកាលពីឆ្នាំមុនត្រូវបានដាក់ទៅក្នុងបញ្ជីទណ្ឌកម្មរបស់ក្រសួងរតនាគារអាមេរិក ក្នុងអ្វីដែលទីក្រុងវ៉ាស៊ីនតោន អះអាងថា នាវានេះមានទំនាក់ទំនងជាមួយអ៊ីរ៉ង់។ ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីសប្តាហ៍មុន បានប្រកាសពីការ «បិទផ្លូវទាំងស្រុង» លើនាវាជាប់ទណ្ឌកម្មទាំងអស់ ដែលដឹកប្រេងចូល និងចាកចេញពីវ៉េណេស៊ុយអេឡា៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        59
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        68
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        85

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm