ក្រសួងសុខាភិបាលហ្កាហ្សា ស្រែកដង្ហោយរកជំនួយថ្នាំពេទ្យ ស្របពេលអ៊ីស្រាអែលបន្តរឹតត្បិត

2025/12/22 05:39:33 pm        115

ក្រសួងសុខាភិបាលហ្កាហ្សាបានអំពាវនាវឱ្យមានការបង្កើនឱសថ សម្ភារៈប្រើប្រាស់ផ្នែកវេជ្ជសាស្ត្រ និងសម្ភារៈមន្ទីរពិសោធន៍ ដោយព្រមានអំពីកង្វះខាតធ្ងន់ធ្ងរបន្ទាប់ពីសង្គ្រាមប្រល័យពូជសាសន៍របស់អ៊ីស្រាអែលប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីននៅហ្កាហ្សាអស់រយៈពេលជាងពីរឆ្នាំ និងការបិទផ្លូវយ៉ាងតឹងរ៉ឹង។

ក្រសួងបាននិយាយកាលពីថ្ងៃអាទិត្យថា កង្វះខាតទាំងនេះកំពុងធ្វើឱ្យពិបាកក្នុងការផ្តល់សេវារោគវិនិច្ឆ័យ និងព្យាបាល។

ក្រុមគ្រូពេទ្យនៅក្នុងដែនដីប៉ាឡេស្ទីន ដែលត្រូវបានបំផ្លាញដោយសង្គ្រាមមួយនេះ បានព្រមានជាយូរមកហើយថា ពួកគេកំពុងតស៊ូដើម្បីជួយសង្គ្រោះជីវិត ព្រោះអ៊ីស្រាអែលមិនអនុញ្ញាតឱ្យមានសម្ភារៈវេជ្ជសាស្ត្រសំខាន់ៗបំផុតចូលទេ។ 

ក្នុងអំឡុងពេលសង្គ្រាមប្រល័យពូជសាសន៍របស់អ៊ីស្រាអែល ដែលមានរយៈពេលជាងពីរឆ្នាំ មន្ទីរពេទ្យ និងមណ្ឌលថែទាំសុខភាពស្ទើរតែទាំងអស់របស់ដែនដីហ្កាហ្សា ត្រូវបានវាយប្រហារ ដោយមានមណ្ឌលសុខភាពយ៉ាងហោចណាស់១២៥កន្លែង ត្រូវបានខូចខាត រួមទាំងមន្ទីរពេទ្យចំនួន៣៤កន្លែងទៀត ផងដែរ។

ក្រសួងសុខាភិបាលខាងលើនេះ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួនប្រភេទថ្នាំពេទ្យដែលកំពុងអស់ពីស្តុកទាំងស្រុងនៅក្នុងបញ្ជីថ្នាំពេទ្យសំខាន់ៗបានឈានដល់ ៣២១ មុខ ដែលតំណាងឱ្យការខ្វះខាត ៥២%៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        126
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        119
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm