អ្នកនាំពាក្យ៖ គ្រប់ពេលដែលជាតិ និងប្រជាជនជួបការលំបាក តែង​តែ​មាន​វត្ត​មាន​របស់​សម្តេច​តេជោ​ជានិច្ច ហើយជីវិតសម្ដេចជារបស់ជាតិខ្មែរ

2025/12/22 06:04:32 pm        361

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា និងជាអ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា គ្រប់ពេលដែលជាតិ និងប្រជាជនជួបការលំបាក តែង​តែមា​ន​វត្តមានរបស់សម្តេចតេជោជានិច្ច ហើយជីវិតរបស់សម្តេចជារបស់ជាតិខ្មែរ ខណៈ​បច្ចុប្ប​ន្ន​នេះ​សម្តេច​ស្ទើរ​តែមិនបានសម្រាក​ដោយកំពុងរួមជាមួយ​សម្តេច​ធិបតី​ផ្តល់​យុទ្ធសាស្រ្ត​ដល់​បណ្តា​មេទ័ព​ទប់​ទល់​ជាមួយសត្រូវឈ្លានពាន ដែលកំពុងវាយប្រហារមកលើកម្ពុជា។

តាមរយៈបណ្តាញសង្គមនាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម ជា ធីរិទ្ធបានថ្លែងថា ព្រោះ​​តែ​ជាតិ និង​ប្រជាជន​គ្មានទេពាក្យថា ហត់នឿយនោះឡើយ​ហើយសម្តេចតេជោ ដែល​ជា​បុរស​​ខ្លាំង​​កម្ពុជា​​បា​នឆ្លងកាត់ ១០៥ សមរភូមិ និងរបួលធ្ងន់៥ដង។ ឯកឧត្តម ជា ធីរិទ្ធ ក៏​បាន​រំលឹក​ផង​ដែរ​ថា នៅ​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ សម្ដេចតេជោ​យកជីវិតជាដើមទុន ដើម្បី​តស៊ូ​រំដោះជា​តិ​ចេញពីរបបប្រល័យពូជសាសន៍។ ថ្ងៃទី ២២ ខែតុលា ឆ្នាំ ១៩៩៦ សម្ដេច​ធ្វើ​ដំណើរ​ចូល​ទៅ​តំបន់​ខ្មែរ​ក្រហម ដោយយកជីវិតទៅប្តូរនឹងសន្តិភាពសម្រាប់កម្ពុជា រហូត​បញ្ចប់​សង្គ្រាម​ស៊ីវិល​បាន​ទាំង​ស្រុង​នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ១៩៩៨។

អ្នកនាំពាក្យព្រឹទ្ធសភារូបនេះបានបញ្ជាក់បន្ថែមទៀតថា សម្តេចតេជោ ហ៊ុន សែន បាន​ដឹក​នាំ​កម្ពុជា​ពី​គំនរ​ផេះ​ផង់ ​ឲ្យមានការអភិវឌ្ឍក្នុងកំណើនសេដ្ឋកិច្ចខ្ទង់ ៧ភាគរយក្នុងមួយឆ្នាំ ជាង​ពីរ​ទសវត្សរ៍​នៅ​មុន​កូវីដ-១៩។ ឯកឧត្តមបានលើកឡើងទៀតថា បច្ចុប្បន្ន​សម្ដេច​តេជោ​កំពុង​រួម​ជា​មួយ​​សម្តេច​​ធិបតីផ្តល់យុទ្ធសាស្រ្តដល់បណ្តាមេទ័ពទប់ទល់ជាមួយសត្រូវឈ្លានពាន។ គ្រប់​ពេល​ដែល​ជាតិ និង​ប្រជាជន​ជួប​ការ​លំបាក តែងតែមានវត្តមានរបស់សម្ដេចតេជោ​ជានិច្ច! ជីវិតសម្ដេច​ជា​របស់​ជាតិខ្មែរ!។ រាល់​ពេលប្រចាំ​ការ​សម្តេចតេជោ​តែង​ដំណាល​ឲ្យ​សហការី​ស្តាប់​ពី​បទ​ពិសោធ​ក្នុង​ភ្នក់​ភ្លើង​សង្គ្រាម ​និងដឹកនាំប្រទេស ដោយសម្ដេច​​តែងរ​ម្លឹកជារឿយៗថា «ជីវិត ហ៊ុន សែន មិន​សម​បើអា​ច​រស់មកដល់ពេលនេះទេ ព្រោះឆាកជីវិតវាលំបាកពេក»៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        233
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        122
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm