អ៊ីស្រាអែល បើកការវាយប្រហារលើភាគខាងត្បូងលីបង់ ក្នុងការបំពានបទឈប់បាញ់ជាថ្មី

2025/12/22 08:24:09 pm        118

ក្រសួងសុខាភិបាលលីបង់ បាននិយាយកាលពីថ្ងៃអាទិត្យ (២១ ធ្នូ) ថា មនុស្សមួយចំនួនបានស្លាប់ និងរបួស នៅក្នុងការវាយប្រហារតាមអាកាសថ្មីៗរបស់អ៊ីស្រាអែល ចំនួន ២លើក ផ្តោតលើភាគខាងត្បូងប្រទេសលីបង់ ដែលជាការរំលោភបំពានថ្មីមួយទៀតលើកិច្ចព្រមព្រៀងឈប់បាញ់ កាលពីឆ្នាំមុន។

ក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងលីបង់បាននិយាយថា យន្តហោះចម្បាំងអ៊ីស្រាអែល បានវាយប្រហាររថយន្ត និងទោចក្រយានយន្តមួយគ្រឿងនៅទីប្រជុំជន Yater ក្នុងស្រុក Bint Jbeil ដែលបណ្តាលឱ្យមានអ្នកស្លាប់និងរបួស។ កងទ័ពអ៊ីស្រាអែលអះអាងថា ការវាយប្រហារនេះសំដៅលើយុទ្ធជនក្រុមហេសបូឡា ២នាក់ ដែលបានចូលរួមក្នុង «សកម្មភាពយោធា» នៅជិតព្រំដែន។

គួរបញ្ជាក់ថា អ៊ីស្រាអែល និងលីបង់ បានឈានដល់បទឈប់បាញ់មួយ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីការវាយប្រហារឆ្លងព្រំដែនអស់ជាង ១ឆ្នាំ ក្នុងអំឡុងពេលសង្គ្រាមនៅដែនដីហ្កាហ្សា។ មនុស្សជាង ៤.០០០នាក់ ត្រូវបានសម្លាប់ និង ១៧.០០០នាក់ បានរងរបួស ក្នុងជម្លោះជាបន្តបន្ទាប់។

នៅក្រោមបទឈប់បាញ់នោះ កងកម្លាំងអ៊ីស្រាអែល ត្រូវបានរំពឹងថា នឹងដកខ្លួនចេញពីភាគខាងត្បូងលីបង់ ក្នុងខែមករា កន្លងទៅ ប៉ុន្តែកងទ័ពអ៊ីស្រាអែល បានដកកងកម្លាំងចេញតែមួយផ្នែកប៉ុណ្ណោះ ដោយរក្សាការកាន់កាប់យោធានៅប៉ុស្តិ៍ព្រំដែនជាច្រើនកន្លែង៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        157
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        196
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        176

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm