ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​ជាច្រើន​លើ​ពិភពលោក​បន្ត​តវ៉ា​ប្រឆាំង​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​

2022/03/02 05:13:05 pm        624

​ពិភពលោក៖ ការឈ្លានពាន​របស់​រុស្ស៊ី​ចូល​អ៊ុយ​ក្រែ​ន​បាន​ឈាន​ដល់​ថ្ងៃ​ទី​៧ ​ហើយ​នៅ​ថ្ងៃ​ពុធ​នេះ ខណៈ​ការវាយប្រហារ​ពី​រុស្ស៊ី​នៅតែ​បន្ត​។​ ការឈ្លានពាន​ និង​ការ​វាយ​រុល​ទៅ​មុខ​របស់​រុស្ស៊ីបាន​បង្ក​ឲ្យ​មាន​ការ​តវ៉ា​ប្រឆាំង​ស្ទើរ​រាល់ថ្ងៃ​នៅ​ជុំវិញ​ពិភពលោក​។

សមាគម​អ៊ុយ​ក្រែ​ន​នៅ​អាហ្វ្រិក​ខាងត្បូងបាន​ចេញ​តវ៉ា​ដោយ​ស្ងៀមស្ងាត់​ នៅ​ខាងក្រៅ​នាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិក្នុង​ទីក្រុង Pretoria របស់​ប្រទេស​នេះកាលពី​ថ្ងៃ​អង្គារ ដោយ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​អាហ្វ្រិក​ខាងត្បូង​ថ្កោលទោស​ ការឈ្លានពាន​រប​ស់ទា​ហាន​រុស្ស៊ី​ចូល​អ៊ុយ​ក្រែ​ន​។ នៅ​ទីក្រុង ​Tbilisi របស់​ប្រទេស​ហ្ស៊​ក​ហ្ស៊ី ពលរដ្ឋ​ហ្ស៊​ក​ហ្ស៊ី​រាប់ពាន់នាក់​បាន​ប្រមូល​ផ្ដុំគ្នា​នៅ​ថ្ងៃទី​៥ ​ជាប់ៗ​គ្នា​អំពាវនាវ​ឲ្យ​រដ្ឋាភិបាលបង្ហាញ​សាមគ្គីភាព​ជាមួយ​ជនជាតិ​អ៊ុយ​ក្រែ​ន និង​ថ្កោលទោស​ការឈ្លានពាន​រប​ស់​រុស្ស៊ី​ ព្រមទាំង​ចូលរួម​ការដាក់ទណ្ឌកម្ម​ជាមួយ​ប្រទេស​នានា​ប្រឆាំងនឹង​រុស្ស៊ី​ផង​ដែរ​។ ពលរដ្ឋ​អ៊ុយ​ក្រែ​ន​ដែល​រស់នៅក្នុង​ទីក្រុង Irbil ក្នុង​តំបន់​គ្រប់គ្រង​ដោយ​ក្រុម​ឃើ​ដរបស់​ប្រទេស​អ៊ីរ៉ាក់ បានចេញ​តវ៉ា​តាម​ដងផ្លូវ​នានាដើម្បី​តវ៉ា​ប្រឆាំង​ទៅនឹង​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​។ ក្រុមអ្នកតវ៉ាបាន​ប្រមូល​ផ្ដុំគ្នា​នៅខាងមុខ​មូលដ្ឋាន​អង្គការសហប្រជាជាតិក្នុង​ទីក្រុង​នេះ ស្រែក​ខ្លាំងៗ ​និង​ក្រវីទង់ជាតិ ខណៈដែល​ពួកគេ​បាន​អំពាវនាវ​ឲ្យ​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បញ្ឈប់​សង្គ្រាម​។​

ចំណែក​នៅក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​វិញ មនុស្ស​រាប់ម៉ឺន​នាក់​បាន​ប្រមូល​ផ្ដុំគ្នា​ក្នុង​រដ្ឋធានី Madrid ដើម្បី​តវ៉ា​ប្រឆាំង​ទៅនឹង​ការឈ្លានពាន​របស់​រុស្ស៊ីចូល​អ៊ុយ​ក្រែ​នដោយ​ការ​ក្រវី​ទង់ជាតិ និង​បដា​ផ្សេងៗ​។ នៅ​រដ្ឋធានី​អា​តែ​នប្រទេស​ក្រិ​ក​វិញ អ្នក​តវ៉ា​ប្រឆាំង​សង្គ្រាម​រាប់ពាន់នាក់បាន​ប្រមូល​ផ្ដុំគ្នា​កាលពី​ថ្ងៃអង្គារ​ បង្ហាញ​ការគាំទ្រ​ដល់​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​។ ពួក​គេ​បានកាន់​ទង់ជាតិអ៊ុយ​ក្រែ​ន ក្រិ​ក និង​សហភាព​អឺរ៉ុប និង​ប័ណ្ណប្រកាស និង​បដានានា​ដោយ​ខ្លះ​បាន​យំប្រឆាំង​ទៅ​នឹង​​ប្រទេស​រុស្ស៊ី និង​ប្រធានាធិបតី​រុស្ស៊ីលោក​ Vladimir Putin៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        228
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        233
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        164

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm