ក្រសួងកសិកម្ម កំពុងមមាញឹកលើការរៀបចំកន្លែងដាំបន្លែ និងចិញ្ចឹមសត្វ ដើម្បី​ផ្គត់​ផ្គង់​ជន​ភៀស​សឹក

2025/12/22 09:27:10 pm        280

​មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា រហូតម​ក​ដល់​ពេល​នេះ​ថ្នាក់​ដឹក​នាំ មន្រ្តីកសិកម្មឃុំ រួមជាមួយអាជ្ញាធរ បានកំពុង​មមាញឹក​ជា​ខ្លាំង​ក្នុង​ការ​រៀប​ចំ​ទី​កន្លែ​ដាំ​បន្លែ និង​កន្លែង​ផលិតកម្ម​សត្វ​នៅ​ខេត្ត​បន្ទាយមានជ័យ​ ដើម្បី​ផ្តត់​ផ្គង់​ដល់​ជន​ប្រជា​ពលរដ្ឋ​ជា​ជន​ភៀស​សឹក​។

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅលើផេកផ្លូវការ បានសសេរឱ្យដឹងថា បន្ថែមពីនេះទៀត ក្រសួងកសិកម្ម ក៏បាន​ចូល​រួម​សម្រប​សម្រួលការរៀបចំកសិដ្ឋានបន្លែរបស់កាយឫទ្ធិនារីកម្ពុជាចំនួន២ហិកតា នៅខេត្តសៀមរាប និង​កសិដ្ឋានបន្លែជាង ៦ ០០០ម៉ែត្រការ៉េទៀតនៅជាប់តំបន់ជនភៀសសឹកនៅក្នុងស្រុកវាលវែង ខេត្ត​ពោធិ៍សាត់ ស្របតាមគំនិតផ្តួចផ្តើមរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សម្រាប់​យក​ទៅ​ផ្គត់​ផ្គង់ និងគាំទ្រដល់បងប្អូននៅតាមជំរុំជនភៀសសឹកផងដែរ សម្រាប់យកទៅផ្គត់ផ្គង់ និង​គាំទ្រ​ដល់​បង​ប្អូននៅតាមជំរុំជនភៀសសឹក ដែលកំពុងទទួលរងផលប៉ះពាល់ពីសង្គ្រាមព្រំដែន។

ឯកឧត្តមអ្នកនាំពាក្យដដែលនេះ បានឱ្យដឹងទៀតថា គម្រោងទាំង២នេះ មានរយៈពេល៣ខែ និង​ផ្តោត​លើ​ការធ្វើផលិតកម្មប្រភេទបន្លែដែលឆាប់ឱ្យផលជាប្រព័ន្ធ ដោយក្រសួង​កសិកម្ម​នឹង​ផ្តល់​ការ​សម្រប​សម្រួលលើការរៀបចំនិងការគាំទ្រខាងផ្នែកបច្ចេកទេសពីសំណាក់មន្ត្រីកសិកម្មឃុំនិ ង​មន្ត្រី​ជំនាញ​។

សកម្មភាពប្រហាក់ប្រហែលគ្នានេះ ក៏បាននិងកំពុង​សហការ​អនុវត្ត​ដោយ​ក្រសួង​កសិកម្ម​ជាមួយ​នឹង​រដ្ឋបាល​មូលដ្ឋាននៅក្នុងតំបន់ផ្សេងៗទៀតនៅក្នុងខេត្តសៀមរាប ខេត្តពោធិ៍សាត់ ខេត្ត​បន្ទាយ​មាន​ជ័យ​ ខេត្តបាត់ដំបង ខេត្តព្រះវិហារ និងខេត្តឧត្ដរមានជ័យ ហើយក្រសួង​គ្រោង​សហការ​ជាមួយ​គម្រោង​អភិវឌ្ឍន៍​នានា​ដើម្បី​ពង្រីក​វិសាល​នៃ​ការ​គាំទ្រ​ឱ្យ​បាន​ច្រើន​ទីតាំង​បន្ថែម​ទៀត​ផង​ដែរ​។

កាលពីពេលកន្លងទៅថ្មីៗនេះ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទបានបញ្ជាក់ថា ជាទូទៅ កម្ពុជាមិន​មាន​បញ្ហា​ពាក់​ព័ន្ធ​នឹង​ការ​ខ្វះ​ខាត​ផ្នែក​សន្តិសុខ​ស្បៀង​នោះ​ទេ ដោយកម្ពុជាបានផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃក្នុងស្រុក បើ​ទោះ​បីជាក្នុងកាលៈទេសៈកំពុងមានសង្គ្រាមនេះក៏ដោយ តែយ៉ាងណា ការងាក​ម​ក​ដាំ​ដុះ​បន្លែ​ដែល​មាន​រយៈ​ខ្លី គឺជារឿងសំខាន់ដើម្បីអាចផ្គង់ផ្គង់បានទាន់វេលាសម្រាប់ពលរដ្ឋភៀសសឹក៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm