នាយករដ្ឋមន្ត្រីហុងគ្រីលោក Viktor Orban បានថ្លែងថា ការបន្តជម្លោះនៅអ៊ុយក្រែនផ្តល់ផលប្រយោជន៍ដល់តែមនុស្សមួយចំនួនតូចប៉ុណ្ណោះ ខណៈដែលជនជាតិអឺរ៉ុប ត្រូវការសន្តិភាព។

លោកនាយករដ្ឋមន្ត្រីបានសរសេរនៅលើទំព័រ X របស់ខ្លួនថា៖«តើអ្នកណាចង់ឲ្យសង្គ្រាមនេះបន្តទៅទៀត? ទី១ អ្នកនយោបាយដែលគិតថា មហាអំណាចនុយក្លេអ៊ែរអាចចាញ់នៅសមរភូមិ។ ទី២ ក្រុមហ៊ុនផលិតអាវុធទទួលបានផលប្រយោជន៍ពីជម្លោះគ្មានទីបញ្ចប់។ ទី៣ វិនិយោគិន ដែលមានការជឿជាក់ថា យោធារបស់រុស្ស៊ីនឹងបរាជ័យ»។

លោក Orban បានសង្កត់ធ្ងន់ថា ជនជាតិអឺរ៉ុបសមនឹងទទួលបានអ្វីដែលប្រសើរជាងនេះ ពីព្រោះអឺរ៉ុបត្រូវការសន្តិភាព។
ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះអ៊ុយក្រែន រដ្ឋាភិបាលហុងគ្រីបានតស៊ូមតិជាប់លាប់សម្រាប់ការដោះស្រាយយ៉ាងឆាប់រហ័សរបស់ខ្លួន តាមរយៈមធ្យោបាយសន្តិភាព។ លោក Orban បានបញ្ជាក់ម្តងហើយម្តងទៀតថា សកម្មភាពយោធានៅអ៊ុយក្រែន និងទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងរុស្ស៊ី បានបំផ្លាញសេដ្ឋកិច្ចហុងគ្រីចន្លោះពី ២០ ទៅ ៣០ ពាន់លានអឺរ៉ូ៕