លោក Yury Pilipson ប្រធាននាយកដ្ឋានអឺរ៉ុបទី ២ នៃក្រសួងការបរទេសរុស្ស៊ី បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន TASS ថា ទីក្រុងអាថែនបានចូលរួមក្នុងកម្មវិធី PURL (បញ្ជីតម្រូវការអា ទិភាពរបស់អ៊ុយក្រែន) សម្រាប់ប្រទេសអឺរ៉ុប ដើម្បីទិញអាវុធរបស់អាមេរិកសម្រាប់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។
លោកបានកត់សម្គាល់ថា៖«តាមដែលយើងដឹង នាពេលថ្មីៗនេះ ទីក្រុងអាថែន បានចូលរួមក្នុងគំនិតផ្តួចផ្តើម PURL សម្រាប់ប្រទេសអឺរ៉ុបដើម្បីទិញអាវុធអាមេរិកសម្រាប់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ទោះបីជាក្រិកធ្លាប់ស្ទាក់ស្ទើរក្នុងការធ្វើដូច្នេះក៏ដោយ»។

លោកបានធ្វើអត្ថាធិប្បាយអំពីរបាយការណ៍នៅក្នុងសារព័ត៌មានក្រិក Kathimeriniថា ប្រទេសនេះកំពុងស្ថិតនៅក្រោមសម្ពាធម្តងទៀតពីសហរដ្ឋអាមេរិក និងដៃគូណាតូ ដើម្បីប្រកាសពីការចូលរួមរបស់ខ្លួន នៅក្នុងគំនិតផ្តួចផ្តើម PURL។
អ្នកការទូតរូបនេះ បានសង្កត់ធ្ងន់ថា ប្រទេសក្រិក តាំងពីដើមដំបូងនៃប្រតិបត្តិការយោធាពិសេស បាន «ជួយយ៉ាងសកម្មដល់របបទីក្រុងគីវ ជាមួយនឹងអាវុធ និងគ្រាប់រំសេវ»។ ទោះជាយ៉ាងណាក៏ដោយ លោកបាននិយាយថា ភាពសង្ស័យជាពិសេសពីសំណាក់អាជ្ញាធរអាថែនគឺថា ពួកគេដឹងយ៉ាងច្បាស់អំពីការប្រើប្រាស់អាវុធទាំងនេះជាបន្តបន្ទាប់របស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនប្រឆាំងនឹងជនស៊ីវិល នៅក្នុង តំបន់ Donbass តំបន់ Zaporozhye និង Kherson គី្រម៉េ (Crimea) និងតំបន់ភាគខាងត្បូងផ្សេងទៀតនៃប្រទេសរុស្ស៊ី «ជាកន្លែងដែលសហគមន៍ក្រិកដ៏ធំមួយបានរស់នៅជាយូរមកហើយ»។
យោងតាមអ្នកការទូតរូបនេះបានឲ្យដឹងថា ពុំមានការសង្ស័យទេអំពីការចូលរួមរបស់ «សមមិត្តជាន់ខ្ពស់» ក្នុងការចូលជាសមាជិករបស់ក្រិកចំពោះគំនិតផ្តួចផ្តើមដែលបានប្រកាសនេះទេ៕
