ការគាំទ្រ ចំពោះនាយករដ្ឋមន្ត្រីជប៉ុន នៅតែខ្លាំងក្លា ខណៈជម្លោះជាមួយចិននៅតែមិនថយកម្ដៅ

2025/12/22 11:36:56 pm        89

យោងទៅតាមការស្ទង់មតិដែលត្រូវបានធ្វើឡើងកាលពីចុងសប្តាហ៍ បានបង្ហាញថា ការគាំទ្រ ចំពោះនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានបន្តរក្សាលំនឹងក្នុងកម្រិតខ្ពស់ជាប្រវត្តិសាស្ត្រ ដែលជាសញ្ញានៃការបន្តការមានប្រជាប្រិយភាពរបស់លោកស្រីយ៉ាងល្អប្រសើរ បើទោះបីជាត្រូវបានប៉ះពាល់ដោយសារជម្លោះជាមួយប្រទេសចិន ជុំវិញការអត្ថាធិប្បាយរបស់លោកស្រី ពាក់ព័ន្ធនឹងកោះតៃវ៉ាន់ កាលពីខែវិច្ឆិកាក៏ដោយ។

ការស្ទង់មតិដែលត្រូវបានធ្វើឡើងកាលពីចុងសប្តាហ៍នេះ បានបង្ហាញថា អ្នកឆ្លើយតបប្រហែល ៧០ភាគរយ គឺនៅតែគាំទ្រដល់រដ្ឋបាលរបស់លោកស្រី Takaichi។ សារព័ត៌មាន Nikkei បានដាក់កម្រិតប្រជាប្រិយភាពរបស់លោកស្រី ៧៥ភាគរយ Yomiuri ៧៣ភាគរយ និង Kyodo ៦៧,៥ភាគរយ ខណៈដែលសារព័ត៌មាន Asahi និង Mainichi បានដាក់តួលេខក្នុងកម្រិត ៦៨ភាគរយនិង ៦៧ភាគរយ រៀងគ្នា។

លទ្ធផលនៃការស្ទង់មតិ បានតាមដានការបន្តនិន្នាការនេះ ចាប់តាំងពីលោកស្រីបានក្លាយជាស្ត្រីដំបូងគេដែលបានទទួលកាន់តួនាទីកំពូលរបស់ប្រទេសនៅក្នុងខែតុលា។ លោកស្រីបានចូលកាន់តំណែង ស្របពេលដែលឥទ្ធិពលរបស់ប្លុកដែលកំពុងកាន់អំណាច បានចុះខ្សោយដោយសារការបាត់បង់សំឡេងភាគច្រើនក្នុងសភាទាំង២។

ខណៈពេលដែលបន្តរកវិធីបញ្ចប់បញ្ហានានាក្នុងស្រុក ជាពិសេសសេដ្ឋកិច្ច លោកស្រី Takaichi ក៏ត្រូវស្វែងរករបៀបដោះស្រាយជាមួយការខឹងសម្បារបស់ប្រទេសចិនផងដែរ បន្ទាប់ពីលោកស្រីបាននិយាយថា ការលុកលុយរបស់ចិន លើកោះតៃវ៉ាន់ អាចជា «ស្ថានភាពគំរាមកំហែងដល់ការរស់រានមានជីវិត» ដែលជាហេតុផលស្របច្បាប់ ដើម្បីឲ្យប្រទេសជប៉ុនដាក់ពង្រាយកងទ័ព ក្នុងគោលបំណងជួយប្រទេសផ្សេងទៀតក្នុងគ្រាអាសន្ន។

ប្រទេសចិនបានប្រឹងប្រែងឲ្យមានការដកការអត្ថាធិប្បាយនោះ ប៉ុន្តែលោកស្រី Takaichi បានបដិសេធមិនធ្វើដូច្នេះទេ ដោយនិយាយថា គោលនយោបាយរបស់ជប៉ុន ចំពោះកោះតៃវ៉ាន់ នៅតែមិនផ្លាស់ប្តូរ។ ចាប់តាំងពីពេលនោះមក ទីក្រុងប៉េកាំងបានរិះគន់ខ្លាំងៗលើទីក្រុងតូក្យូ ដោយបានបង្កការគំរាមកំហែងផ្នែកសេដ្ឋកិច្ច និងការទូត ដោយព្រមានពលរដ្ឋរបស់ខ្លួនកុំឲ្យការធ្វើដំណើរទៅជប៉ុន និងបានផ្ញើលិខិតតវ៉ាទៅកាន់អង្គការសហប្រជាជាតិ៕

អត្ថបទដែលទាក់ទង

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        3
អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        31
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក

2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm